• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញគ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិចាប់តាំងពីខែធ្នូឆ្នាំ២០២១

មន្ទីរទេសចរណ៍ទីក្រុងហូជីមិញទើបបានពង្រាងគម្រោងការណ៍ទទួលភ្ញៀវទេសចរអន្តរជាតិដែលប្រើប្រាស់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិកមកដល់ទីក្រុងចាប់តាំងពីខែធ្នូឆ្នាំ២០២១ ដោយមានដំណាក់កាលចំនួន៣។

ដំណាក់កាលទី១ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ នឹងសាកល្បងការទទួលភ្ញៀវតាមកម្មវិធីកញ្ចប់ទេសចរណ៍ពេញលេញ បិតជិត តាមផ្លូវអាកាស ផ្លូវទឹកនៅតាមតំបន់ មូលដ្ឋានផ្គត់ផ្គង់សេវាទេសចរណ៍ដែលត្រូវបានជ្រើសរើសជាមុន។

ដំណាក់កាលទី២ ចាប់តាំងពីខែមករាឆ្នាំ២០២២ នឹងអនុញ្ញាតឲ្យអាជីវកម្មទេសចរទាំងអស់ដែលមានលក្ខណៈគ្រប់គ្រាន់ អាចចូលរួមបម្រើភ្ញៀវទេសចរអន្តរជាតិ។ ក្នុងដំណាក់កាលនេះ ភ្ញៀវទេសចរអាចចូលរួមកម្មវិធីដើរកំសាន្តនៅតាមកន្លែងជាច្រើន បន្ទាប់ពីបានសម្រេចរួចរាល់កម្មវិធីដើរកំសាន្តនៅទីក្រុងហូជីមិញក្នុងរយៈពេល៧ថ្ងៃ។

ដំណាក់កាលទី៣ នឹងបើកទ្វារឡើងវិញចំពោះភ្ញៀវទេសចរអន្តរជាតិទាំងស្រុង។ ពេលវេលាចាប់ផ្ដើមនឹងផ្អែកលើស្ថានការណ៍ជម្ងឺរាតត្បាត និងការវាយតម្លៃពីលទ្ធផលអនុវត្តដំណាក់កាលដំបូងទាំង២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៥ សេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតត្រូវបានរដ្ឋាភិបាលដាក់ជូន រដ្ឋសភាជាលើកដំបូង ដោយបើកផ្លូវសម្រាប់បរិយាកាសនវានុវត្តន៍ប្រកបដោយ សុវត្ថិភាព និងបើកចំហ ដែលនាំបញ្ញាសិប្បនិម្មិត (AI) ក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ចម្បងរបស់ប្រទេសវៀតណាម។

Top