• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងម៉ូស្គូបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការនឹងជំងឺរាតត្បាតកូវីដ១៩

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីសុខាភិបាលនៃរដ្ឋធានីម៉ូស្គូ (ប្រទេសរុស្ស៊ី) បានចាប់ផ្ដើមចាក់វ៉ាក់សាំង Sputnik V ដល់ប្រជាជនតាមរយៈប្រព័ន្ធមណ្ឌលសុខភាពចំនួន ៧០ កន្លែង ដែលជាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដំបូងបង្អស់របស់រុស្ស៊ីដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

វ៉ាក់សាំង Sputnik V ផ្តល់អាទិភាពក្នុងការចាក់ដល់គ្រូពេទ្យនិងបុគ្គលិកថែទាំសុខភាព គ្រូបង្រៀននិងបុគ្គលិកខាងសង្គមកិច្ចជាមុនសិន ដោយសារនេះជាក្រុមមនុស្សងាយរងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺរាតត្បាត។ ក្នុងរយៈពេល ៥ ម៉ោងដំបូង មនុស្សចំនួន ៥០០០ នាក់នៃក្រុមដូចពោលខាងលើនេះ បានចុះឈ្មោះដើម្បីទទួលការចាក់វ៉ាក់សាំង។ លើសពីនេះទៀតមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំនឹងត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរទីក្រុងម៉ូស្គូបានបង្កើតខ្សែបច្ចេកវិទ្យានិងរៀបចំផែនការចាក់ថ្នាំបង្ការព្រមៗគ្នា មានឃ្លាំងផ្ទុកវ៉ាក់សាំងប្រភេទ Sputnik V ទូទឹកកក និងបន្ទប់ត្រជាក់ដើម្បីដឹកជញ្ជូនវ៉ាក់សាំង។ ជាសរុបមានប្រមាណ ១០ ពាន់លានរូប្លិ៍នឹងត្រូវបានចំណាយសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺនេះដល់ប្រជាជននៃទីក្រុងម៉ូស្គូ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top