• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយនៅទីក្រុងហាណូយ


 ទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយនៅទីក្រុងហាណូយ
 

 ​ក្នុង​ឱកាសអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតអាស៊ាន (១៩៦៧-២០១៩) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានរួមសហការជាមួយក្រុមនារីសហគមន៍អាស៊ាន (AWCH)​ ដើម្បីរៀបចំទិវាគ្រួសារអាស៊ាន ឆ្នាំ ២០១៩ ដោយមានសកម្មភាពសប្បាយរីករាយជាច្រើន។ 
 
ចូលរួម​ក្នុងសកម្មភាពនេះ មានវត្តមានតំណាងក្រសួងការបរទេស កម្មាភិបាល បុគ្គលិកនៃក្រសួងការបរទេស ឯក​អគ្គរដ្ឋ​ទូតនិងតំណាងនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយរួមទាំងស្វាមី ភរិយា ក្រុមគ្រួសារ​ផង​ដែរ​។ ក្រៅពីនោះនៅមាន សមាជិកនៃបណ្តាញនារីអាស៊ាននៅទីក្រុងហាណូយ; សមាជិក​គ្រួសារ​តំណាង​ឱ្យដៃ​គូ​អាស៊ាន​ចំនួន​ ១៦ នៅទីក្រុងហាណូយទៀតផង។
 
ថ្លែងមតិក្នុង​ពិធីបើកព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម បានមានប្រសាស ន៍ថា ឆ្លងកាត់រយៈពេលជាងកន្លះសតវត្សរ៍មក អាស៊ាន​បាន​​ក្លាយ​ជាសហគមន៍សន្តិភាព ស្វាហាប់និងវិបុលភាពដោយមានប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ និងជាដៃ​គូ​ដែល​អាច​ទុកចិត្តបានរបស់ប្រទេសទាំងអស់ក្នុងតំបន់និងពិភពលោក រួមគ្នាខិតខំដើម្បីសន្តិភាព ឈរ​លើស្មារតី​នៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ។
 
ចូល​រួម​និងថ្លែងនៅក្នុងពិធីបើកកម្មវិធីផ្លាស់ប្តូរ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Nguyet Nga ប្រធាន​កិត្ត​យស​របស់ AWCH បានអះអាងថា ទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ តែង​តែជា​ពេល​វេលា​ដើម្បី​លៃទុក​សេចក្តី​ស្រឡាញ់​និង​ពេលវេលា សម្រាប់អ្នកជិតស្និទ្ធបំផុតជាមួយយើង។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga សង្ឃឹម​​ថា សមាជិកអាស៊ាននិងរួមជាមួយដៃគូ បន្តពូនជ្រុំមនោសញ្ជេតនា និងតភ្ជាប់គ្នា តាមរយៈ​សកម្មភាព​កីឡា ​កំសាន្តពោរពេញទៅដោយអត្ថន័យនៅក្នុង​ទិវាគ្រួសារអាស៊ាន ២០​១៩ នេះ​ផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top