ព័ត៌មាន
ទស្សនាវដ្ដីល្បីឈ្មោះរបស់បារាំងស្ងើចសរសើរស្នាដៃររបស់វៀតណាមក្នុង រយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី
ទស្សនាវដ្ដីល្បីឈ្មោះរបស់បារាំងស្ងើចសរសើរស្នាដៃររបស់វៀតណាមក្នុង រយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី (Image: VNA)
ទស្សនាវដ្ដីល្បីឈ្មោះរបស់បារាំង “Francophonie Actualites”ទើបនឹងចេញបោះពុម្ពផ្សាយលេខពិសេសក្នុងនោះលៃទុកចំនួន ៤០ ទំព័រដើម្បីឧទ្ទេសនាមអំពីជោគជ័យ របស់មហាសន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លើកទី១២និងស្នាដៃក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្តូរថ្មី របស់វៀតណាម។ ក្រមអត្ថបទសរសេរស្តីពីវៀតណាមពោលខាង លើត្រូវបានអ្នកកាសែត Joseph Ahekoe នាយកបោះពុម្ពផ្សាយទស្សនាវដ្ដី “FrancophonieActualites” អនុវត្ត។ បទយោកការណ៍បទសម្ភាសន៍របស់លោក បានវិភាគដ៏ជ្រាលជ្រៅសំដៅបង្ហាញ យ៉ាងច្បាស់នូវផ្ទាំងគំនូរ ស្តីពីប្រទេសវៀតណាមស្ថិរភាពខាងនយោបាយមួយ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលច្រើនទសវត្សរ៍ ហើយអនុវត្តកាន់តែល្អ ការតភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយការរីកចម្រើន និងសមភាពសង្គម។ រួមជាមួយ បណ្ដាអត្ថបទវិភាគ គឺជាឯកសារបូកសរុបមហាសន្និបាតរបស់បក្សកម្មុយនិស្ត វៀតណាមមុនៗនិងបទសម្ភាសន៍ថ្នាក់ដឹកនាំនានា របស់វៀតណាមផងដែរ។ ការសែតក៏បានបោះពុម្ពផ្សាយរាល់ឯកសារ និងផែនទីប្រវត្តិសាស្ត្រដែលអះអាង នូវអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa ទៀតផង៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម