• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទង់ជាតិបក់រវិកៗពាសពេញមេឃរដ្ឋធានីហាណូយក្នុងឱកាសទទួលស្វាគមន៍មហាសន្និបាតលើកទី១៣របស់បក្ស

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមផ្ទះពលរដ្ឋ ការិយាល័យនិងផ្លូវជាច្រើននៅទីក្រុងហាណូយបានចាប់ផ្ដើមព្យួរទង់ជាតិដើម្បីទទួលស្វាគមន៍ មហាសន្និបាតលើកទី១៣របស់បក្ស។

ប្រជាជននៅតាមវិថី Hao Nam ទីក្រុងហាណូយ ព្យួរទង់ជាតិទទួលស្វាគមន៍មហាសន្និបាតបក្សលើកទី១៣។ (រូបថត៖ VOV)



ចំពោះជនហាណូយជាច្រើន ការព្យួរទង់ជាតិ មិនត្រឹមតែជាការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពនិងជំនឿជឿជាក់ចំពោះការដឹកនាំរបស់បក្សទៀតផង។
       
លោក Le Dinh Chuc នៅសង្កាត់ O Cho Dua ខ័ណ្ឌ Dong Da បាន សំណេះសំណាលថា នៅព្រឹកជារៀងរាល់ថ្ងៃ បន្ទាប់ពីព្យួរទង់ជាតិនៅខាង មុខផ្ទះខ្លួនរួច លោកតែងតែចំណាយរយៈពេលសម្រាប់ដើរថ្មើជើង នៅតាមច្រកល្ហកនៅជិតខាង ដើម្បីទស្សនាទង់ជាតិរបស់គ្រួសារផ្សេងៗទៀត។ ចំពោះរូបលោក Chuc ផ្ទាល់ការព្យួរទង់ជាតិនៅក្នុងទិវារំលឹកខួប អនុស្សាវរីយ៍ឬព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ គឺជាសេចក្ដីស្នេហាជាតិ របស់ពលរដ្ឋម្នាក់ៗ។ លោកបានឲ្យដឹងថែមទៀតថា៖ “ទង់ក្រហមផ្កាយមាសនេះតែងតែបំផុសឡើងមោទនភាពក្នុងដួងចិត្តរបស់ប្រជាជនម្នាក់ៗ។ ពីព្រោះថា ប្រជាជនឃើញទង់ជាតិ គឺឃើញមាតុភូមិ ឃើញបក្ស  និងឃើញជំនឿជឿជាក់ចំពោះការដឹកនាំរបស់បក្សផងដែរ។ ការព្យួរទង់ជាតិ ជាភារកិច្ចផង ព្រមទាំងជាមនោសញ្ចេតនាដ៏ពិសិដ្ឋរបស់ប្រជាជនផង”។

មុនថ្ងៃបើកមហាសន្និបាតលើកទី១៣របស់បក្ស រូបភាពទង់ជាតិបក់ រវិកៗនៅខាងមុខផ្ទះនីមួយៗ ហាក់ដូចជាបង្ហាញជំនឿជឿជាក់ចំពោះការ ដឹកនាំរបស់បក្សនិងសេចក្ដីប្រាថ្នាបោះជំហានទៅមុខរបស់ប្រជាជាតិ ទាំងមូល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top