• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ អបអរសាទរទិវាបុណ្យឯករាជ្យជាតិកម្ពុជា

កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា Vu Ngoc Ly និងកម្មាភិបាលស្ថានអគ្គកុងស៊ុលបានអញ្ជើញចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងឱកាសរំលឹកខួបលើកទី ៦៨ ទិវាបុណ្យឯករាជ្យជាតិ (ទិវាបុណ្យជាតិ) នៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ឆ្នាំ ១៩៥៣ - ៩ វិច្ឆិកា ឆ្នាំ ២០២១)។
 

ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA)


នៅក្នុងជំនួបនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេល ៦៨ ឆ្នាំកន្លងទៅ។ ក្រោមការដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ប្រព័ន្ធនយោបាយ ដែលគណៈបក្សប្រជាជនកម្ពុជាដើរតួនាទីជាស្នូលនោះ ប្រទេសកម្ពុជាតែងតែរក្សាបាន ស្ថិរភាពនយោបាយ សន្តិសុខ-ការពារជាតិ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានធានា។ លោកអគ្គកុងស៊ុលបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តព្រះសីហនុ ដែលបានផ្ដល់ការព្យាបាលដោយឥតគិតថ្លៃដល់ពលករវៀតណាមដែលឆ្លងជំងឺ កូវីដ ១៩ ជាច្រើននាក់ក្នុងខេត្តព្រះសីហនុ ជាពិសេសគឺបានជួយចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដល់ពលរដ្ឋដើមកំណើតវៀតណាមដែលរស់នៅភូមិសាស្ត្រខេត្ត។

ជាការឆ្លើយតប លោក គួច ចំរើន អភិបាលខេត្តបានឲ្យដឹងថានាពេលថ្មីៗនេះ លោកបានចូលរួមសន្និសីទលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ធអនឡាញ។ លោកអភិបាលខេត្តក៏បានសង្កត់ធ្ងន់ថា ខ្លឹមសារដែលសម្រេចបាននៅក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ នឹងក្លាយទៅជាត្រីវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននាពេលខាងមុខ ជាពិសេសក្នុងការគ្រប់គ្រងជំងឺ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងបរិបទជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top