• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ អញ្ជើញចូលគោរពវិញ្ញណក្ខ័ន្ធយុទ្ធជនពលី និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព

ដើម្បីអបអរខួបលើកទី ៧៣ នៃទិវាយុទ្ធជនពិការ - យុទ្ធជន ពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២០) នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ប្រតិ ភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានអនុស្សាវរីយ៍យុទ្ធជនពលីនៃទីក្រុងហាណូយនិងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ អញ្ជើញចូលគោរពវិញ្ញណក្ខ័ន្ធយុទ្ធជនពលី (រូបថតៈ VOV)


អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc; ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man; សមាជិកប្រចាំការនៃលេខាធិការដ្ឋាន គណៈ កម្មាធិការមជ្ឈឹមបក្ស លោក Tran Quoc Vuong; ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Truong Hoa Binh; អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងអនុប្រធានរដ្ឋសភាលោក Uong Chu Luu។ ចូលរួមក្នុងពិធីនេះរួមមានអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ អ្នកបដិវត្តជើងចាស់និងអ្នកដឹកនាំក្រសួង ស្ថាប័ននានាទៀតផង។

នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម បានសម្តែងនូវការតបស្នងសងគុណចំពោះវីរជននិងយុទ្ធជនពលីដែលពលីកម្មក្នុងបុព្វហេតុរំដោះប្រទេសជាតិ ឯកភាពប្រទេសជាតិ  ដើម្បីឯករាជ្យ និងសេរីភាពជូនដល់មាតុភូមិនិងដើម្បីសុភមង្គលរបស់ប្រជាជន។ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិ វៀតណាមបានសម្តែងនូវការដឹងគុណជាអនេកចំពោះគុណូបការៈ ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ចំពោះបុព្វហេតុបដិវត្តដ៏រុងរឿងរបស់បក្សនិងប្រទេសជាតិផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top