• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃប្រទេសនានាបន្តអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (រូបថត៖ Zing)

ក្នុងឱកាស​ដែលអគ្គលេខា​នៃគណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមលោក N​guyen Phu Trong ត្រូវ​បាន​រដ្ឋ​សភា​នីតិកាល​ទី១៤ បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនោះ ថ្នាក់ដឹក​នាំនៃ​ប្រទេស​ ជាច្រើន​លើពិភពលោក បន្តផ្ញើរសារទូរលេខនិងលិខិត​ចូលរួមអបអរសាទរជូន ចំ​ពោះលោក Ngu​yen Phu Trong​។
 
ក្នុងលិខិត​អបអរសាទរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បានសម្ដែងនូវជំនឿជាក់ថា ក្រោមកា​រដឹកនាំដៃឈ្លាសវៃរបស់ប្រធានរដ្ឋលោក​ Nguyen Phu Trong​ ប្រទេស វៀតណាមនឹងបន្តទទួលបា​នជ័យជំនះដ៏ធំធេងនិងអភិវ​ឌ្ឍន៍ប្រកប​ដោយសម្បូរ រុងរឿង​ថែម​ទៀត​ ព្រមទាំងបន្តដើរតួនា​ទីសំខាន់ក្នុង​តំបន់និងលើពិភពលោកផ​ងដែរ​។
 
ទន្ទឹមនឹង​ការអបអរសាទរ ប្រធានាធិបតីសឹង្ហបុរីលោក Halima Yacob និង នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong បានសម្ដែងនូវគោលបំណងចង់ សហប្រតិបតិ្តការ​យ៉ាងជិតស្និទ្ធជាមួយអគ្គលេខាបក្ស ប្រ​ធានរដ្ឋ​វៀត​ណាម​លោក Nguyen Phu Trong សំដៅនាំទំនាក់ទំនង​រវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។
 
ប្រធានាធិបតីអ៊ុយ​ក្រែន​លោក Petro Poroshenko ប្រធានគណៈកម្មាធិការ ​អចិន្ត្រៃយ៍ស​ន្និបាត​ប្រជាជន​កំពូល​នៃសា​ធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ ប្រជាមានិត កូរ៉េលោក Kim Yong Nam ប្រធានាធិបតី​សាធារណៈ​រដ្ឋអ៊ីស្លាម​អ៊ីរ៉ង់​លោក​ Hassan Rouhani និងលេខាគណៈប​ក្សកុម្មុយនិស្តបារាំងលោក​ Pierre Laurent ក៏បាន​ផ្ញើរសារទូរ​លេខ​ចូល​រួមអបអរសាទរ ចំពោះប្រធានរដ្ឋនៃសាធារណៈរដ្ឋ​សង្គមនិយម​វៀតណា​ម លោក Nguyen ​Phu Trong ផងដែរ​៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top