• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃធ្វើការទី ៣ នៃមហាសន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្ត វៀតណាមនីតិកាលទី ១២


ថ្ងៃធ្វើការទី ៣ នៃមហាសន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្ត
វៀតណាមនីតិកាលទី ១២ (VNA)

នាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៦ មហាសន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនីតិកាល​ទី ១២ បានឈានចូលថ្ងៃធ្វើការទី ៣។ តាងនាមការិយាល័យនយោបាយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើជាអធិបតីសម័យប្រជុំ។ ក្នុងសម័យប្រជុំលើកនេះ អង្គសន្និសីទបាន​ពិភាក្សាតាមក្រុមៗអំពីគំរោងការណ៍ «គោលការណ៍គោល​នយោបាយសំខាន់ៗមួយចំនួនសំដៅផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន លើកកំពស់គុណភាពកំណើន សេដ្ឋកិច្ច ទិន្នផលពលកម្មនិងសម្ថតភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top