• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃទី៣១ជាប់ៗគ្នា វៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍

ក្រៅពីនោះ មានអ្នកជំងឺ Covid-19 ចំនួន២៦០នាក់ត្រូវបានប្រកាសជាសះស្បើយនិងចេញពីមន្ទីរពេទ្យ ហើយអ្នកជំងឺនៅសេសសល់ចំនួន​៥៨ នាក់កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានា។ អ្នកជំងឺសឹងតែទាំងអស់មានសុខភាពស្ថិរភាព។

វិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem ទីក្រុងហាណូយ បានបើកឡើងវិញ។ (រូបថត៖ TTXVN)


គិតដល់ព្រឹកថ្ងៃទី១៧ ឧសភា វៀតណាមបានឈានចូលដល់ថ្ងៃទី៣១ ជាប់ៗគ្នាដែលមិនមានករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍នោះឡើយ។ មានករណីឆ្លងជំងឺពីខាងក្រៅចំនួន១៧៨ករណីដែលត្រូវបានយកទៅធ្វើចត្តាឡីស័កភ្លាមៗបន្ទាប់ពីចូលមកវៀតណាម។
ក្រៅពីនោះ មានអ្នកជំងឺ Covid-19 ចំនួន២៦០នាក់ត្រូវបានប្រកាសជាសះស្បើយនិងចេញពីមន្ទីរពេទ្យ ហើយអ្នកជំងឺនៅសេសសល់ចំនួន៥៨នាក់កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានា។ អ្នកជំងឺសឹងតែទាំងអស់មានសុខភាពស្ថិរភាព។

ក្នុងពេលជាមួយគ្នានោះ តាមការធ្វើស្ថិតិលើគេហទំព័រ Worldometers.info ថា គិតដល់ព្រឹកថ្ងៃទី១៧ ឧសភា ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ជាង៤,៧លានករណី ក្នុងនោះមានករណីស្លាប់ជាង៣១២ពាន់ករណី។ អាមេរិកនៅតែជាប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយមានបរិមាណអ្នកជំងឺជាង១,៥លាននាក់និងអ្នកស្លាប់ជិត៩ម៉ឺននាក់។ បន្ទាប់មកគឺប្រទេសអេស្ប៉ាញ់ រុស្ស៊ី អង់គ្លេស ប្រេស៊ីលនិងអ៊ីតាលី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top