• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្រូវអោយមានការប្រកាសវេជ្ជសាស្រ្តនិងការត្រួតពិនិត្យសុខាភិបាលសម្រាប់អ្នកដែលមកពីតំបន់ផ្ទុះ Covid-19

ជាក់ស្ដែង ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឲ្យស្ថាប័នតំណាងវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសិស្សា នុសិស្ស និងនិស្សិត ពលករ កូនក្រមុំ នៅកូរ៉េខាងត្បូងដើម្បីធ្វើការដាក់ឲ្យនៅដាច់ដោយឡែក និងឃ្លាំមើលសុខាភិបាល ពេលវិល ត្រឡប់មកវៀតណាម។

 

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP)


នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ នៅក្នុងកិច្ចប្រជុំនៃគណកម្មាធិការជាតិ ទទួលបន្ទុកប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត Covid-19 នោះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាងថា ត្រូវធ្វើរបាយការណ៍ និងឃ្លាំមើលសុខាភិបាលចំពោះអ្នក ដែលមកពីតំបន់ផ្ទុះ Covid-19 ។

ជាក់ស្ដែង ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឲ្យស្ថាប័នតំណាងវៀតណាមប្រចាំនៅកូរ៉េខាងត្បូងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសិស្សានុសិស្ស និងនិស្សិត ពលករ កូនក្រមុំ នៅកូរ៉េខាងត្បូងដើម្បីធ្វើការដាក់ឲ្យនៅដាច់ដោយឡែក និងឃ្លាំមើលសុខាភិបាល ពេលវិលត្រឡប់មកវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថាខេត្ត Khanh Hoa និងខេត្ត Thanh Hoa កំពុងបំពេញបែបបទ មុនពេលប្រកាសបញ្ចប់វត្តមាននៃជំងឺរាតត្បាតនេះ។ ចំពោះខេត្តណា ដែលគ្មានជំងឺរាតត្បាត និងតំបន់នានា គឺត្រូវត្រៀមខ្លួនជាស្រេច ដើម្បីដំណើរការប្រព័ន្ធទប់ទល់យ៉ាងម្ចាស់ការនឹងជំងឺរាតត្បាត ក្នុងករណីបន្ទាន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top