សមាហរណកម្មសេដ្ឋកិច្ចបាននាំនូវសមិទ្ធិផលគួរឲ្យកត់សម្គាល់សំរាប់ប្រទេសអាស៊ានទាំងអស់ ហើយជួយសហគមន៍បន្តរឹងមាំនិងអភិវឌ្ឍន៍។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្លែងមតិក្នុងក្របខ័ណ្ឌសន្និសីទ CEO Summit ២០១៧ (រូបថត៖ VTC)
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ក្នុងឋានៈជាប្រធានសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០១៧ បានសង្កត់ធ្ងន់ដូច្នេះក្នុងបទសន្ទរកថា នៅសម័យប្រជុំក្រោមប្រធានបទ “ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់-មេរៀនពីអាស៊ាន” ក្នុងក្របខ័ណ្ឌសន្និសីទ CEO Summit នាព្រឹកថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០១៧។ ប្រធានា ធិបតីលោក Rodrigo Duterte បានសង្កត់ធ្ងន់ថា៖
“អាស៊ានកំពុងមានអនាគតដ៏ភ្លឺស្វាងនាពេលខាងមុខ។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងទៅ អាស៊ានបានក្លាយទៅជាតំបន់សេដ្ឋកិច្ចធំមួយ ហើយបើកទ្វារជាមួយពិភពលោកទាំងមូលក៏ដូចជាប្រទេសជិតខាងនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ រួមជាមួយដៃគូចំនួន ៦ អាស៊ានកំពុងជំរុញកិច្ចព្រមព្រៀងសហប្រតិបតិ្តការសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់ (RCEP) ដើម្បីធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងក្នុងតំបន់”។
ក្នុងឋានៈជាអង្គការតំបន់មួយដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មធំៗ ទាំងអស់នោះ អាស៊ានកំពុងខំប្រឹងប្រែងរួម វិភាគទានទៅក្នុងការតភ្ជាប់យុទ្ធសាស្ត្រលើទូទាំងពិភពលោក តាមរយៈការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងទំនាក់ទំនងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យថ្មី។
ប្រធានាធិបតីលោក Rodrigo Duterte អះអាងថា ការបន្តជំរុញសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ជានិន្នាការដែលមិនអាចដើរផ្ទុយទៅវិញបានឡើយ៖
“កិច្ចសហប្រតិបត្តិការក្នុងតំបន់នឹងជួយយើងឆ្លៀតយកនូវផលប្រយោជន៍ពីនិន្នាការសកលនានា ដូចជាការអភិវឌ្ឍន៍ឆ្លងដែន បច្ចេកវិទ្យាឌីជីថល់ ហើយជួយប្រទេសទាំងអស់ក្នុងតំបន់បើកទូលាយទីផ្សារនិងជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ”។
ប្រធានាធិបតីលោក Rodrigo Duterte សង្កត់ធ្ងន់ថា ហ្វីលីពីនក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១៧និងវៀតណាមជាម្ចាស់ផ្ទះ APEC ២០១៧ នឹងរួមគ្នារៀបចំកិច្ចសន្ទនាក្រៅផ្លូវការរវាង APEC និងអាស៊ាននាថ្ងៃទី ១០ ខែវិចិ្ឆកា ដើម្បី នាំមកនូវកម្លាំងរស់ថ្មីសំរាប់ទាំងអាស៊ាននិង APEC៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម