• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដល់ឆ្នាំ ២០៥០ អាកាសយានដ្ឋានអន្តរជាតិ Noi Bai អាចផ្ទុកអ្នកដំណើរបាន ១០០ លាននាក់

នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមទើបបានបញ្ជូនរបាយការណ៍ជូនក្រសួងគមនាគមន៍ដឹកជញ្ជូនស្តីពីការកែសម្រួលផែនការកសាងអាកាសយានដ្ឋានអន្តរជាតិ Noi Bai (នៃទីក្រុងហាណូយ) សម្រាប់រយៈពេលរហូតដល់ឆ្នាំ ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០។

អាកាសយានដ្ឋានអន្តរជាតិ Noi Bai


តាមនោះ ក្រុមហ៊ុនផ្តល់ប្រឹក្សារចនាស្ថាប័ត្យកម្មនិងបច្ចេកទេសអាកាស យានដ្ឋាន - ADPi (បារាំង) បានបញ្ចប់របាយការណ៍ចុងក្រោយ ស្តីពីផែនការអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ យ៉ាងណាមិញ អាកាសយានដ្ឋានអន្តរជាតិ Noi Bai នឹងត្រូវបានរៀបចំកសាង ទៅជាអាកាសយានដ្ឋានរួមគ្នារវាងស៊ីវិលនិងយោធា ដែល ឈានដល់កម្រិត ៤F ស្របតាមការកំណត់របស់ ICAO (ជាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ) ហើយអាចដំណើរការយន្តហោះធុនធំបច្ចុប្បន្នបាន ដូចជា B777-X, B747-8, B777-300ER និង A380។
រហូតដល់ឆ្នាំ ២០៣០ អាកាសយានដ្ឋានអន្តរជាតិ Noi Bai នឹងមានសមត្ថភាពដឹកអ្នកដំណើរបានចំនួន ៦៣ លាននាក់/ឆ្នាំនិងដឹកទំនិញបាន ២ លានតោន/ឆ្នាំ។ តួលេខនេះនឹងកើនឡើងដល់ ១០០ លាននាក់និងទំនិញ ៥ លានតោននៅឆ្នាំ ២០៥០ផងដែរ។

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០១៩ អាកាសយានដ្ឋានអន្តរជាតិ Noi Bai បានទទួលអ្នកដំណើរប្រមាណ ២៩ លាននាក់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top