• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំ​រុញ​ការងារ​ជនជាតិនៅ​ក្នុងស្ថានភាពថ្មី

នាព្រឹកថ្ងៃទី ១៩ ខែមករា គណៈកម្មការជនជាតិ ភាគតិចបានរៀបចំសន្និសីទអនឡាញទូទាំងប្រទេស ដើម្បីបូកសរុបការងារជនជាតិឆ្នាំ ២០២១ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២២។

ទិដ្ឋភាពទូទៅនៃសន្និសីទ។ (រូបថត៖ Lam Khanh/TTXVN)

អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអះអាងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ ផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនអំពីជនជាតិភាគតិច។ ជាមួយនឹងប្រព័ន្ធគោលនយោបាយដែលកាន់តែគ្របដណ្តប់លើគ្រប់វិស័យ និងគ្រប់ភូមិសាស្ត្រ ដែលមានលក្ខណៈទូលំទូលាយ ច្បាមជាប់តថភាពជាក់ស្តែង នាំឲ្យជីវភាពខាងស្មារតីនិងសម្ភារៈរបស់បងប្អូនជនជាតិភាគតិច ត្រូវបានកែលម្អដោយឥតឈប់ឈរ។ នាពេលខាងមុខ គណៈកម្មាធិជនជាតិភាគតិច អង្គភាពពាក់ព័ន្ធនិងមូលដ្ឋាននៅតំបន់ជនជាតិភាគតិច ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីធ្វើសកម្មភាពនានា; ការងារជនជាតិគួរតែច្បាមជាប់ និងក្តាប់ជាប់ស្ថានភាពជាក់ស្តែងនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ; ផ្តោតសំខាន់លើគោលនយោបាយគាំទ្រការវិនិយោគ អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម កសាងខ្សែសង្វាក់តម្លៃ ផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើតឡើងជីវភាពរស់នៅប្រកបដោយនិរន្តរភាព តាមនោះលើកកំពស់កំរិតចំណេះដឹង ជំនាញ ការយល់ដឹង ខ្លួនទីពឹងខ្លួន រួចផុតពីភាពក្រីក្រនិងជំនះរាល់ការលំបាកសម្រាប់បងប្អូនជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ការងារឃោសនា ផ្សព្វផ្សាយ និងអប់រំច្បាប់ត្រូវបានកែទម្រង់ថ្មី ដើម្បីឱ្យកាន់តែងាយស្រួលក្នុងការចលនាប្រជាជនឱ្យយល់ដឹង និងអនុវត្តតាមគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ បង្កើតការឯកភាពខ្ពស់ក្នុងសហគមន៍ និងសង្គម; ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ លើការងារជនជាតិដើមភាគតិច ដើម្បីទាក់ទាញដើមទុនពីវិនិយោគិនបរទេស មកបណ្តាក់ទុនលើតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ក៏ដូចជាអនុវត្តន៍ការទូតប្រជាជន និងការជួបប្រាស្រ័យរវាងសហគមន៍ជនជាតិភាគតិច ជាមួយបណ្តាប្រទេសក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តជំរុញភាពជាដៃគូវៀតណាម - WEF

បន្តជំរុញភាពជាដៃគូវៀតណាម - WEF

វៀតណាមសង្ឃឹមថា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិកផ្សេងទៀតនៃក្រុមឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេ (G7) នឹងដាក់ចេញការប្តេជ្ញាជាក់ស្តែងនាពេលឆាប់ៗខាងមុខ ដើម្បីគាំទ្រវៀតណាមក្នុងវិស័យនេះ។

Top