ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងអ៊ីរ៉ង់
ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោកHassan Rouhani នៅវេលាម៉ោង១៨.១៥នាទីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ (តាមម៉ោងតេហ៉េរ៉ង់) ពោលគឺ ម៉ោង១០យប់ថ្ងៃទី១៣ ខែមិនា តាមម៉ោងហាណូយ ប្រធានរដ្ឋ Truong Tan Sang និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដល់ព្រលានយន្តហោះMehrabd ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋប្រទេសអ៊ីរ៉ង់ ពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦។ នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីអ៊ីរ៉ង់ បានឯកភាពត្រូវជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបប្រាស្រ័យជាន់ខ្ពស់ រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពចែករំលែកគោលជំហរ អំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិពិសេសគឺនៅអង្គការសហប្រជាជាតិ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកានិង អង្គការអន្តរជាតិនានា។ ភាគីទាំងពីរក៏បានឯកភាព ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងខំប្រឹងប្រែងលើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ដល់ពីរពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
ថ្លែងមតិបន្ទាប់ពីជំនួបសន្ទនា ប្រធានរដ្ឋ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរបានឯកភាព អំពីទិសដៅ និងវិធានការសហប្រតិបត្តិការក្នុងដំណាក់កាលខាងមុខនេះ ប្រកបដោយប្រសិទ្ធិភាព ស៊ីជំរៅនិងជាក់ស្ដែង៖
“ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពយ៉ាងខ្ពស់ ថាត្រូវប្រមូលផ្តុំថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ នាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។ យើងខ្ញុំក៏បានឯកភាពបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគក្នុងវិស័យដែលភាគីទាំងពីរ មានឧត្តមភាព។ យើងខ្ញុំក៏បានអះអាងនូវសារសំខាន់នៃកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងជួបប្រាស្រ័យប្រជាជន។ ខ្ញុំជឿជាក់ថា៖កិច្ចសហប្រិតបត្តិការ មិត្តភាពប្រពៃណី រួមជាមួយការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ជាឧត្តមភាព កម្លាំងចលនាថ្មី ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការ លើច្រើនវិស័យរវាងវៀតណាមនិងអ៊ីរ៉ង់។”
ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី១៤មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបសន្ទនា ជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ Ali Larijani និងក្រុមប្រឹក្សាយល់ដឹងសម្របសម្រូល Rafsanjani ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម