• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញតំបន់អាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគផលរ៉ែ

ពិធីបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានលើកទី ២១ ស្តីពីផលរ៉ែ ក្រោមការដឹកនាំរបស់ក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម ដោយមានការចូលរួមពីប្រទេសអាស៊ានទាំង ១០ បានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺរណែត នៅព្រឹកថ្ងៃទី ៦ ខែតុលា ចេញផ្សាយពីទីក្រុងហាណូយ។

ខ្លឹមសារដែលបានរំលេចគឺលើកកម្ពស់ការធ្វើសមាហរណកម្មនិងការតភ្ជាប់នៅក្នុងតំបន់អាស៊ាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការសម្របខ្លួននិងឆ្លៀតយកឱកាសនៃបដិវត្តន៍ ៤.០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងធនធាននិងបរិស្ថានបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងជំរុញការតភ្ជាប់ក្នុងតំបន់អាស៊ាន ដើម្បីកែលម្អការសម្របខ្លួននិងឆ្លៀតយកឱកាសនៃបដិវត្តន៍ឧស្សាហកម្មទី ៤។ អាស្រ័យហេតុនេះ វៀតណាមមានបំណងចង់ឲ្យតំបន់ទាំងមូលមានការតភ្ជាប់សេដ្ឋកិច្ចយ៉ាងទូលំទូលាយនិងការតភ្ជាប់គ្រប់ជ្រុងជ្រោយ។ ជាពិសេស បន្តធ្វើការជាមួយគ្នាដើម្បីបន្ថយគម្លាតអភិវឌ្ឍន៍ កសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យផលរ៉ែ។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី ២១ ស្តីពីផលរ៉ែបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែតុលាដោយមាន ២ វគ្គ។ កិច្ចប្រជុំបានផ្តោតលើខ្លឹមសារដូចខាងក្រោម៖ អនុសាសន៍សម្រាប់ការអនុវត្តពីបណ្តាកិច្ចប្រជុំអាស៊ាន; ការអនុវត្តផែនការការងារអាស៊ានស្តីពីផលរ៉ែ ធ្វើបច្ចុប្បន្នភាពស្តីពីកិច្ចសហប្រតិបត្តិការជាមួយវេទិកាអន្តររដ្ឋាភិបាល ស្តីពីការរុករកផលរ៉ែ លោហៈធាតុនិងការអភិវឌ្ឍប្រកបដោយចីរភាព របាយការណ៍ស្តីពីវឌ្ឍនភាពគម្រោងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានលើផលរ៉ែ របាយការណ៍របស់សមាគមផលរ៉ែអាស៊ាន និងបានអនុម័តផែនការសកម្មភាពសហប្រតិបត្តិការអាស៊ានស្តីពីផលរ៉ែ (AMCAP-III) សម្រាប់ដំណាក់កាលទី ២ ឆ្នាំ ២០២១-២០២៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top