• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងទូលំទូលាយនិងលើគ្រប់ជ្រុងជ្រោយ

បញ្ហាសេដ្ឋកិច្ច​និងពាណិជ្ជកម្មជាប្រធានបទក្នុងសម័យពិភាក្សា​ពេញអង្គទី២ ដែលប្រព្រឹត្ត​ទៅនារសៀលថ្ងៃ​ទី១៩​ ខែមករា​ នៅរដ្ឋធានី​ហាណូយ ក្នុងក្រ​បខ័ណ្ឌ APPF ២៦​។

 
 ទិដ្ឋភាពនៃសម័យពិភាក្សាពេញអង្គទី២របស់កិច្ចប្រជុំ APPF ២៦ (រូបថត៖ TTXVN)

អង្គប្រជុំបានផ្តោតទៅ​លើការពិភាក្សាអំពី​ខ្លឹមសារចំនួន​៤នោះគឺ​ តួនាទី របស់​សភាក្នុង​ការជំរុញ​កិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ចយ៉ាង​ទូលំទូលា​យនិងលើគ្រប់​វិស័យ សន្តិសុខ​ស្បៀង​អាហារ​និង​ការអភិវឌ្ឍ​កសិកម្ម​ដោយ​ចីរភាព​ ការជួយ​ឧបត្ថម្ភ សហគ្រាសខ្នាតតូច ខ្នាតមីក្រូ​និងមធ្យមក្នុងសម័​យកាល​ឌីជីថល។
 
ថ្លែ​ងមតិ​បើកសម័យប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀ​តណាម​លោក Vuong Dinh Hue បាន​អះអាងថា រាល់ប្រធាន​បទ​នៃសម័យ​ប្រជុំពេញ​អង្គរបស់ APPF ២៦ គឺ ជាបញ្ហានា​នាដែលមានអត្ថន័យដ៏​សែនសំខាន់​ ដោយ​បង្កើត​ឡើង​គ្រឹះស្ថា​ន អ​ភិវឌ្ឍន៍​ដោយចីរភាព​ក្នុងតំបន់។

​“យើង​ចាំបាច់ត្រូវជំរុញខ្លាំងកា​រតភ្ជាប់ កិច្ចសហប្រតិបតិ្តការលើវិ​ស័យជា ច្រើន ជាពិសេស​គឺវិស័យ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​។ យើងត្រូវការមាន​សកម្មភាព ជាក់ស្ដែងសំដៅលើកកំ​ពស់ការ​តភ្ជាប់គ្នា ដូចជា​ការផ្ដើម​គំនិត​របស់ APEC និង អាស៊ាន ដែលផ្តោតសំ​ខាន់ទៅលើចំណុចស្នូលចំនួន​៣រួម​មាន ហេដ្ឋា​រចនា​សម្ព័ន្ធ​ មនុ​ស្សនិងរបៀបរប​ប ដែលក្នុងនោះ សភាដើរតួ​នាទីជាស្ថាប័ននីតិបញ្ញាត្តិនៅ​ ប្រទេស​នី​មួយៗ។ យើងចាំ​បាច់​ត្រូវ​បន្តពង្រីក​នូវតួនាទី​របស់រដ្ឋសភា​ រដ្ឋាភិបាល ក្នុងការ​កសាងប្រព័ន្ធច្បាប់ គោលន​យោបាយ ដែល​បង្កលក្ខណៈ​ងាយ​ស្រួល សំរាប់​ការចូលរួម​និងដកចេញ​ពីទីផ្សារ ធានាការប្រកួត​ប្រជែងប្រកបដោយសម​ ភាព​ និង​លើកកំពស់​លទ្ធភាព​គ្រប់​គ្រង​រដ្ឋ​”។

តាម​សមាជិកសភាកាណាដា​លោក Victor Oh ថា មិនមែន ​សមាជិកទាំង ​អស់របស់ APEC សុទ្ធតែ​ជាសមាជិក​របស់​ APPF និងផ្ទុយទៅវិញនោះឡើ​យ ដូច្នេះបានជាដើម្បី​ជំរុញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម គឺចាំ​បាច់​ត្រូវមាន​ការ​សន្យា​ នយោបាយ​ដ៏ខ្លាំង​ក្លា។​
 
“ចំពោះប្រទេសអាស៊ី-ប៉ាស៊ីហ្វិ​កទាំងអស់ គឺចាំបាច់ត្រូវជំរុញយ៉ាងខ្លាំង​ក្លានូវ កិច្ចសហប្រតិបតិ្តការ​និង​ការធ្វើ​សមាហរណកម្ម​ក្នុងតំបន់​។ ខ្ញុំចង់សង្កត់ធ្ងន់ទៅ លើកា​ររក្សាឆ័ន្ទៈនយោបាយ​ ដើម្បី​ទទួល​បាន​គោលដៅ​អំពី​សមាហរណកម្ម​ សេដ្ឋកិច្ចតំបន់ APEC។ ប្រ​ទេសណាក៏មានការសាកល្បងដែរ​។ ហើយ​ប្រសិនបើ យើង​រួមដៃគ្នា គឺនឹងដឹង​ថាការសាក​ល្បងនោះជាអ្វីៗ ហើយធ្វើយ៉ាងម៉េច​ដើម្បី ទទួលបានវិបុលភាព​រួម”។ នាព្រឹក​ថ្ងៃទី២០ ខែមករា​ ឆ្នាំ២០១៨​ APPF ២៦ បន្តរបៀបវារៈស្ដីពី​បញ្ហាកិច្ចស​ហប្រតិបតិ្ត​​ការ​​អភិវឌ្ឍន៍​ក្នុង​តំបន់​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top