• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបតិ្តការរវាងបណ្ដាតំបន់របស់អ៊ីតាលីនិងវៀតណាម


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលីលោក Cao Chinh Thien ឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ TTXVN)
ក្នុងក្របខ័ណ្ឌឆ្នាំ​រំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូ​តរវាងវៀតណាម​និងអ៊ីតាលី (១៩៧៣-២០១៨) នាថ្ងៃទី១៨ ខែមេសា​ ឆ្នាំ​២០១៨ ​ស្ថានទូតវៀតណាម​ប្រចាំ អ៊ីតាលី សមាគមន៍មិត្តភាពអ៊ីតា​លី-វៀតណាម​សាខាតំប​ន់ V​eneto និងអាជ្ញាធរ ទីក្រុង​ Padua នៅតំបន់នេះ បានសហកា​រគ្នារៀប​ចំស​កម្មភាព​ជាក់​ស្ដែង​ជាច្រើន សំដៅជំរុ​ញកិច្ចចំណងមិត្តភាពនិ​ងកិច្ចសហប្រតិប​ត្តិការ​។
 
ឯកអគ្គរដ្ឋទូតវៀត ​ណាមប្រចាំអ៊ីតាលីលោក Cao ​Chinh Thien បានជួបសន្ទនាជាមួយសា​ស្ត្រាចារ្យ​ Rosario Rizzutto សកល​វិទ្យាធិការសកលវិទ្យាល័​យ Padua អំពីលទ្ធភាពតភ្ជាប់ ​កិច្ចស​ហប្រតិបត្តិ​ការ​ដោយ​ចីរភាព​លើវិស័យ​អប់រំថ្នាក់​ឧត្តមសិក្សា ជាមួយដៃគូ មួយចំនួន​របស់វៀតណាម។​
 
បន្ទាប់នោះ ក្នុងសិក្ខាសាលាពន្លឿ​នពាណិជ្ជកម្មវិនិយោគចូលមក​វៀត​ណាម នៅទីស្នាក់​ការសហព័ន្ធ​មជ្ឈដ្ឋាន​អ្នកម្ចាស់​សហគ្រាស​ (Confidustria) ទីក្រុង Padu​a ឯកអគ្គរដ្ឋទូតលោក​ Cao Chinh Thien បានអះ​អាង​ថា ការ​បង្កើន​ទំនាក់​ ទំនងពាណិ​ជ្ជកម្ម វិនិយោគទ្វេភាគី គឺជាសក្ខីភាព​ដ៏ច្បាស់លាស់បំផុតចំ​ពោះ ទំនាក់​ទំនង​នយោបាយ​ ការទូតដែល​កំពុងអភិវឌ្ឍន៍​យ៉ាងល្អ​ប្រសើរ​រវាងប្រទេស ទាំងពី​រ។
 
នាថ្ងៃដដែល​ ឯកអគ្គរដ្ឋទូតលោក ​Cao Chinh Thien និងអ​ភិបាលទីក្រុ​ង Padua លោក S​ergio Giordani បានចូលរួម​ពិធីបើកពិ​ព័រណ៍រូបថតស្ដីពីចលនា​ សាមគ្គីរវាងអ៊ីតាលីនិងវៀតណាម​​ក្នុងដំណាក់​​កាល១៩៦០-១៩៧០​៕

 
តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top