• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍កោះ Cat Ba

ទីក្រុង Hai Phong ភាគខាងជើងនៃប្រទេសវៀតណាមនឹងជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍កោះ Cat Ba កាន់តែខ្លាំងថែមទៀត ។ នេះជាការបញ្ជាក់របស់ថ្នាក់ដឹកនាំទីក្រុង Hai Phong ក្នុងសនិ្នសីទអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៃទីក្រុង Hai Phong ឆ្នាំ ២០២១ ។

កោះអណ្តើកស្ថិតនៅក្នុងប្រជុំកោះ Cat Ba  (រូបថត៖ vovworld.vn)


ដូច្នេះ ទីក្រុងនឹងមានយុទ្ធសាស្រ្តផ្សព្វផ្សាយតាមរយៈភ្នាក់ងារសារព័ត៌មាននានា និងឆ្លៀតយកផលប្រយោជន៍ពីបណ្តាញសង្គម ដូចជាយូធូប ហ្វេសប៊ុក ហើយនិងឈានទៅផ្សព្វផ្សាយលើបណ្តាញទូរទស្សន៍បរទេស។ ក្រៅពីនេះអង្គភាពពាក់ព័ន្ធក៏ត្រូវផ្លាស់ប្តូរទិសដៅជំរុញទេសចរណ៍នៅទីក្រុង Hai Phong ផងដែរ។ កោះ Cat Ba ស្ថិតក្នុងស្រុកកោះ Cat Hai ទីក្រុង Hai Phong វៀតណាម។ ក្នុងឆ្នាំ ២០២០ ស្រុកកោះ Cat Hai ទទួលភ្ញៀវទេសចរជាង ១,៥ លាននាក់។

កោះ Cat Ba គឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ ២ នៃទីក្រុង Hai Phong។ ជារៀងរាល់ឆ្នាំ កោះ " Cat Ba " ទាក់ទាញប្រហែល ១ ភាគ ៣ នៃចំនួនភ្ញៀវទេសចរមកទស្សនានៅទីក្រុង​ Hai Phong៕

កាសែតកងទ័ពប្រជាជន​អនឡាញ

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top