• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការងារការទូតប្រជាជននិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពវៀតណាមនិងឥណ្ឌា

នាយប់ថ្ងៃទី ១៧ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយអគ្គលេខាធិការគណៈកម្មាធិ ការសាមគ្គីឥណ្ឌូ-វៀតណាម លោក Kusum Jain; ប្រធានសមាគមមិត្ត ភាពឥណ្ឌូ-វៀតណាមលោក K.L. Malhotra; សមាជិកនៃសមាគមមិត្តភាពឥណ្ឌា-វៀតណាមនិងមិត្តភក្តិឥណ្ឌាជាច្រើន។
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជាមួយគណៈប្រតិភូ ( រូបថត៖ Doan Tan/TTXVN)

អគ្គលេខាធិការគណៈកម្មាធិការសាមគ្គីឥណ្ឌូ-វៀតណាម លោក Kusum Jain និងប្រធានសមាគមមិត្តភាព ឥណ្ឌា-វៀត ណាមលោក K.L. Malhotra បានចែករំលែកនូវមនោសញ្ចេត នាដ៏ជ្រាលជ្រៅ ការគោរពនិងការកោតសរសើរ ចំពោះលោកប្រធានហូជីមិញ ហើយជឿជាក់ ថា ដំណើរទស្សនៈកិច្ចលើកនេះរបស់លោកប្រធានរដ្ឋសភាវៀត ណាមនឹងបើកចេញទិសដៅថ្មី ក៏ដូចជា ជំរុញទំនាក់ទំនងកាន់ តែរឹងមាំរវាងប្រទេសទាំងពីរនាពេលអនាគត។

អញ្ជើញជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue សង្ឃឹមថា គ្រប់អង្គភាព សហគមន៍ សមាគម និងមិត្តភ័ក្តិនៅឥណ្ឌាទាំងអស់ នឹងប្រកៀកស្មារជាមួយគ្នា រួមដំណើរជាមួយគ្នា ដើម្បីជំរុញការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។  ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជឿជាក់ថា ទំនាក់ទំនងវៀតណាម-ឥណ្ឌានិយាយរួម និងទំនាក់ទំនងការទូតប្រជាជនរវាងប្រទេសទាំងពីរនិយាយដោយឡែកនឹងកាន់តែរីកចម្រើន ដែលពិតជាក្លាយជា សសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំង ៥ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top