• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយ​ឧបត្ថម្ភវិស័យឯកជនក្នុង​ការ​បង្កើនសមត្ថភាពប្រកួតប្រជែង

នារសៀលថ្ងៃទី១៨ ខែមករា ក្រសួងផែនការ និងវិនិយោគ បានសម្របសម្រួលជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) ដើម្បីបើកដំណើរការ គម្រោងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជនវៀតណាម (IPSC)។

នារសៀលថ្ងៃទី១៨ ខែមករា ប្រសួងផែនការនិងវិនិយោគ និងទីផ្នាក់ងារអភិវឌ្ឍន៍អន្ត្រជាតិអាមេរិក បានចាប់ផ្តើមជាផ្លូវការនួវគម្រោងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យឯកជនវៀតណាម។ (រូបថត៖ TTXVN)


គម្រោងនេះមានទុនគាំទ្រសរុបចំនួន ៣៦ លានដុល្លារ ហើយត្រូវបានអនុវត្តក្នុងរយៈពេល ៥ឆ្នាំ។ លោក Le Manh Hung ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាស (ក្រសួងផែនការនិងវិនិយោគ) បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះគម្រោងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន។ នេះនឹងក្លាយជាប្រភពធនធានដ៏មានតម្លៃនិងទាន់ពេលវេលា ដើម្បីជួយអនុវត្តរាល់គោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ហើយជាពិសេសគឺមានអត្ថន័យសំខាន់ណាស់ នៅពេលដែលយើងត្រូវប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩ នោះ។ យើងខ្ញុំមានគោលបំណង សម្រេចឲ្យបានគោលដៅធំៗ ចំនួន ៤។ ទី១ គឺពង្រឹងសមត្ថភាពគ្រប់គ្រងយុទ្ធសាស្ត្រ សម្រាប់សហគ្រាសដែលកំពុងរីកចម្រើន។ ទីពីរ គឺលើកកម្ពស់ប្រសិទ្ធភាព និងបង្កើនផលិតភាពសម្រាប់សហគ្រាសទាំងនេះ តាមរយៈការលើកកម្ពស់ភាពច្នៃប្រឌិត ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការលើកទឹកចិត្តគំរូធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព។ ទីបីបន្តកែលម្អបរិយាកាសវិនិយោគធុរកិច្ច បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអភិវឌ្ឍន៍ និងជាចុងក្រោយបង្អស់ គឺជំរុញទំនាក់ទំនងអន្តរវិស័យរវាងសហគ្រាសនានា។”

គម្រោងនេះមានគោលបំណងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតតូចដែលកំពុងរីកចម្រើនចំនួន ៥.០០០ ដើម្បីជួយឲ្យពួកគេបង្កើនផលិតភាពរបស់ខ្លួន; គាំទ្រសហគ្រាសចំនួន ២៤០ ដើម្បីចូលទៅក្នុងទីផ្សារក្នុងតំបន់និងអន្តរជាតិ កំណត់ដោយជោគជ័យនូវផលិតផលដែលមានម៉ាកយីហោវៀតណាម។ លើសពីនេះទៅទៀត ក្រសួងផែនការ និងវិនិយោគ នឹងរួមជាមួយទីភ្នាក់ងារ USAID ជួយឧបត្ថម្ភសហគ្រាសឈានមុខចំនួន ៦០ ទទួលបានកញ្ចប់ជំនួយដ៏ទូលំទូលាយ និងឯកទេស ដើម្បីបង្កើតផលិតផលដែលមានតម្លៃបន្ថែមនិងបញ្ញារបស់ប្រជាជនវៀតណាម ដោយកំណត់ទីតាំងម៉ាកយីហោនៃផលិតផល "Made in Vietnam"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជប៉ុន និងសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង​សមត្ថភាព​ការពារជាតិ

ជប៉ុន និងសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង​សមត្ថភាព​ការពារជាតិ

នាថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងប្រធានាធិបតីអាមេរិកលោក Joe Biden បានឯកភាពគ្នាពង្រឹងអំណាចសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។

Top