• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ចីរភាពនៅទន្លេមេគង្គ

តាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃគណៈកម្មការទន្លេមេគង្គលើកទី ៣ ចាប់ពីទី៤ ដល់ទី ៥  ខែមេសា នៅខេត្តសៀមរាប(ប្រទេសកម្ពុជា)។

ជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ចីរភាពនៅទន្លេមេគង្គ  

ក្នុងបរិបទដែលវៀតណាមទទួលរ៉ាប់រងតួនាទីជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គអន្ដរជាតិឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញមកចូលរួមកិច្ចប្រជុំ កំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី ៣ សំដៅអនុវត្តគោលមាគ៌ាបរទេសរបស់វៀតណាម ជំរុញទំនាក់ទំនងជាមួយ ប្រទេស ជិតខាង ក៏ដូចជា ជាមួយដៃគូក្នុងតំបន់និង ក្រៅតំបន់ផងដែរ។

ការដែលវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៣ នេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការសន្យារបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគណៈកម្មការទន្លេមេគង្គដោយឈរលើស្មារតីរបស់កិច្ចព្រមព្រៀងទន្លេមេគង្គ ឆ្នាំ១៩៩៥  ដែលរួមចំណែកក្នុងការពង្រឹងតួនាទីរបស់គណៈកម្មការទន្លេមេគង្គក៏ដូច​ជា​ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកដើម្បីផលប្រយោជន៍រួម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top