• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញការនាំចូលជលផលចូលប្រទេសអូស្ត្រាលី

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបជាមួយលោក Norman Grant ប្រធានសម្ព័ន្ធសមាគមនាំចូលជលផលចូលប្រទេស អូស្ត្រាលីនៅ​ទីក្រុង Sydney ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលីពីថ្ងៃទី៦ដល់ថ្ងៃទី១០ធ្នូ។


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញទទួល
ជួបជាមួយលោក Norman Grant ប្រធានសម្ព័ន្ធសមាគមនាំចូលជលផលចូលប្រទេសអូស្ត្រាលី

នៅក្នុងជំនួបនេះ លោក Tran Thanh Man បានឲ្យដឹងថា រណសិរ្សមាតុភូមិវៀតណាមនឹងរួមជាមួយស្ថាប័នទាក់​ទិន​នានា រៀបចំសន្និសីទសន្ទនា ដើម្បីជម្រុញដំណើការនាំចូលរវាងសហគ្រាជលផលវៀតណាមចំនួន ១០០ ជាមួយសម្ព័ន្ធសមាគមនាំចូលជលផលអូស្ត្រាលី។ លោក Tran Thanh Man ជឿជាក់ថា  នាពេលខាងមុខ មុខទំនិញជលផលនាំចេញរបស់វៀតណាមកាន់តែមានគុណភាពល្អពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបទៅនឹងសំណូមពរតឹងរឹងរបស់ទីផ្សារអន្តរ ជាតិក្នុងនោះមានអូស្ត្រាលី។

រីឯខ្លួនវិញ លោក Norman Grant បានអះអាងថា ការនាំចូលបង្កងដង្កៀបបៃតងចូលប្រទេសអូស្រ្តាលីកំពុងទទួល​បានការវាយតម្លៃយ៉ាងត្រឹមត្រូវតាមគោលការណ៍ធានាសុវត្ថិភាពជីវៈសាស្ត្រ។ តាមនោះ សម្ព័ន្ធសមាគមនាំចូលជលផលអូស្ត្រាលីមានបំណងថា រណសិរ្សមាតុភូមិវៀតណាមនឹងរួមសហការត្រួតពិនិត្យ សហគ្រាសជលផលអនុវត្ត​ត្រឹមត្រូវនូវដំណើរការចិញ្ចឹមនិងផលិតជលផល ដើម្បីធានាជីវៈសាស្ត្រនិងម្ហូបអាហារមុននឹងនាំចេញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top