• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនសង្កត់ធ្ងន់លើភាពចាំបាច់​ក្នុងការចែករំលែក​ព័ត៌មាន​សំដៅ​ឆ្លើយតប​នឹង Covid – 19

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអាស៊ាននោះ ឯកអគ្គរដ្ឋទូតជប៉ុន លោក Chiba Akira បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹង COVID-19។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាស៊ាន លោក Chiba Akira (រូបថត៖ TTXVN)


នាថ្ងៃទី ១៥ ខែមេសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាស៊ាន លោក Chiba Akira បានសង្កត់ធ្ងន់ថា ការចែករំលែកព័ត៌មាន និងចំណេះដឹងយ៉ាង “បើកចំហ តម្លាភាព  និងយ៉ាងឆាប់រហ័ស” គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយជាលក្ខខ័ណ្ឌចម្បងសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងតំបន់ សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid – 19។

នៅក្នុងបទសម្ភាសន៍ ជាមួយអ្នក យកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌ មានវៀតណាមប្រចាំអាស៊ាន ឯកអគ្គរដ្ឋទូតជប៉ុន លោក Chiba Akira បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការទប់ទល់នឹង COVID-19។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Chiba Akira បានវាយតម្លៃខ្ពស់ចំពោះតួនាទីម្ចាស់ការយ៉ាងសកម្មរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានក្នុងការជំរុញកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង COVID-19 ។ លោកបានឲ្យដឹងថា ទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាមគឺមានសារៈសំខាន់ចំពោះជប៉ុនក្នុងឆ្នាំនេះ ដោយសារវៀតណាមមិនត្រឹមតែជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុនទៀតផង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top