• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ពីថ្ងៃទី ១៦ ខែមីនា ប្រជាជនវៀតណាមនិងជនបរទេសនៅវៀតណាមត្រូវពាក់ម៉ាស់នៅតាមទីសាធារណៈនិងតាមជើងហោះហើរមកដល់និងទៅវិញពីវៀតណាម

អ្នកដំណើរទាំងអស់ដែលធ្វើដំណើរតាមជើងហោះហើរទាំងក្នុងស្រុកនិងអន្តរជាតិមកដល់និងចេញដំណើរពីប្រទេសវៀតណាមសុទ្ធតែត្រូវតែពាក់ម៉ាសពេញពេលហោះហើរនិងពេលមកដល់ស្ថានីយ៍។
 

អ្នកទេសចរការពារខ្លួនដោយពាក់ម៉ាសនៅអាកាសយានដ្ឋានអន្តរជាតិ Vinh  (រូបថតៈ TTXVN)


ចាប់ពីថ្ងៃទី ១៦ ខែមីនា វៀតណាមបានស្នើអោយពលរដ្ឋបរទេសនៅវៀតណាមក៏ដូចជាពលរដ្ឋវៀតណាម ត្រូវអនុវត្តន៍យ៉ាងតឹងរឹងការពាក់ម៉ាសនៅតាមទីសាធារណៈដែលមានមនុស្សច្រើនកុះករ (ដូចជានៅផ្សារទំនើប អាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង ស្ថានីយ៍ឡានក្រុងនិងតាមយានជំនេះដឹកជញ្ជូនសាធារណៈ ជាដើម)។ អ្នកដំណើរទាំងអស់ដែលធ្វើដំណើរតាមជើងហោះហើរទាំងក្នុងស្រុកនិងអន្តរជាតិ មកដល់និងចេញដំណើរពីប្រទេសវៀតណាមសុទ្ធតែត្រូវតែពាក់ម៉ាសពេញពេលហោះហើរនិងពេលមកដល់ស្ថានីយ៍។
ប្រទេសវៀតណាមបានជូនដំណឹងអំពីខ្លឹមសារនេះទៅកាន់បេសសកម្មការទូត ស្ថានកុងស៊ុលនិងការិយាល័យតំណាងរបស់អង្គការអន្តរជាតិនៅវៀតណាម។

ក្រសួងការបរទេសវៀតណាមក៏បានជូនដំណឹងដល់អ្នកដែលមកពីឬធ្វើដំណើរឆ្លងកាត់តំបន់ដែលផ្ទុកជំងឺរាតត្បាតគឺត្រូវត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពនូវបទបញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ជាប្រចាំ និងធានាថា បំពេញរាល់ឯកសារចាំបាច់តាមតម្រូវការ ដើម្បីអនុវត្តន៍ការហោះហើរ (ជាពិសេសឯកសារបញ្ជាក់ពីស្ថាន ភាពសុខភាព ប្រសិនបើមាន)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top