ព័ត៌មាន
ឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការវិនិយោគ និងធ្វើអាជីវកម្មលើគម្រោងការណ៍ចរាចរណ៍
ឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការវិនិយោគ
និងធ្វើអាជីវកម្មលើគម្រោងការន៍ចរាចរណ៍
នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានអនុវត្តការយ្លាំមើលឯកទេស "ការអនុវត្ដន៍គោលនយោបាយ ច្បាប់ ស្ដីពីការវិនិយោគ និងធ្វើអាជីវកម្មលើគម្រោងការណ៍ ចរាចរណ៍តាមរូបសណ្ឋានកិច្ចសន្យាកសាង ធ្វើអាជីវកម្ម ផ្ទេរប្រគល់ (BOT) "។ ដំណាក់កាល ២០១១ - ២០១៦ ក្រសួងគមនាគម និងដឹកជញ្ជូនប្រមូលផ្តុំបាន ១៧១ ពាន់លានដុង ក្នុងនោះ ទុន BOT គឺជិត ១៥៥ ពាន់លានដុង។ មកដល់បច្ចុប្បន្ន បានសម្រេចរួចរាល់ និងដាក់ឲ្យដំណើរការធ្វើអាជីវកម្មគម្រោងការណ៍ BOT ចំនួន ៥៥ លើ ៥៩ ដោយមានទឹកប្រាក់វិនិយោគសរុបជាង ១៣៧ ពាន់លានដុង។ រូបសណ្ឋាន BOT ជាទិសដៅដ៏ត្រឹមត្រូវ ដើម្បីអភិវឌ្ឍន៍វិស័យចរាចរណ៍។
រួមជាមួយសំណើទាំង ១៦ របស់ក្រុមឃ្លាំមើល មតិជាច្រើនបានស្នើឲ្យយកចិត្តទុកដាក់ ដល់ការត្រួតពិនិត្យ សវនកម្ម លើកកំពស់តួនាទីត្រួតពិនិត្យរបស់រដ្ឋ ដោះស្រាយយ៉ាងតឹងរ៉ឹងការរំលោភ យ្លាំមើលយ៉ាងជិតស្និទ្ធការប្រមូលថ្លៃការធ្វើចរាចរណ៍ផ្លូវគោកជាដើម។ តាមបណ្ដាតំណាង ត្រូវ ពិនិត្យឡើងវិញដើម្បីកសាងផែនការមេស្ដីពី BOT មានផែនការមេលម្អិត ហើយចែងយ៉ាងច្បាស់កំណត់ការគ្រប់គ្រងការ ចំណាយវិនិយោគ ជាដើម។ នៅក្នុងសម័យធ្វើការនាពេលល្ងាច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បន្តដំណើរការឃ្លាំមើលលើខ្លឹមសារនេះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម