• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រប់ក្រសួង ស្ថាប័នត្រូវរួមសហការជិតស្និទ្ធិក្នុងការងាររៀបចំសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang  

នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ APEC ២០១៧ ការិយាល័យប្រធានរដ្ឋ ក្រសួងការបរទេស ក្រសួងវប្បធម៌កីឡានិងទេសចរណ៍និងស្ថាប័នទាក់ទិននានា ស្ដីអំពីការងារត្រៀមរាបចំអោយសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។ ប្រធានរដ្ឋបានអះអាងថា៖ ការរៀបចំឆ្នាំ APEC ២០១៧ជាសកម្មភាពស្នូលក្នុងផ្នែកការទូតដល់ឆ្នាំ ២០២០ និងជាអាទិភាពយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ ប្រធានរដ្ឋស្នើអោយក្រសួងការបរទេសត្រៀមរៀបចំអោយបានហ្មត់ចត់របៀបវារៈ សកម្មភាពរបស់ថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច​ APEC និងព្រឹត្តិការណ៍នានាក្នុងសប្ដាហ៍ជាន់ខ្ពស់។ ប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ទៅលើកត្តាសម្រេចជោគជ័យនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ គឺត្រូវធានាអំពីសន្តិសុខ សុវត្ថិភាពចំពោះសកម្មភាពទាំងឡាយរបស់ព្រឹត្តិការណ៍នេះដែរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ពិធីលៀងសាយភោជន៍អបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េខាងជើង

ពិធីលៀងសាយភោជន៍អបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េខាងជើង

នៅល្ងាចថ្ងៃទី៣១ ខែមីនា នៅទីក្រុងហាណូយ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅប្រទេសវៀតណាម បានរៀបចំពិធីលៀងសាយភោជន៍អបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េខាងជើងក្រោមអធិបតីភាពរបស់លោកឯកអគ្គរដ្ឋទូត Ri Sung Guk។

Top