• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គេហទំព័រ The Diplomat៖ ប្រទេសវៀតណាមអាច “រំសាយ” នូវការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្ន

គេហទំព័រ The Diplomat នៅថ្ងៃទី ១៥ ខែមិថុនា មានអត្ថបទវិភាគអំពីលទ្ធភាពដែលអាចជួយវៀត ណាមយកឈ្នះលើស្ថានភាពនៃជំងឺរាតត្បាតកូវីដ ១៩ នា បច្ចុប្បន្ន។

យោងតាមអត្ថបទនេះ មូលហេតុនៃការទទួលបានជោគជ័យរបស់វៀតណាមក្នុងការយកឈ្នះលើការផ្ទុះឡើងរាល់លើកមុនគឺដោយសារតែប្រព័ន្ធនយោបាយរបស់ខ្លួននិងសកម្មភាពយ៉ាងឆាប់រហ័សគួរឱ្យភ្ញាក់ផ្អើល។ លើសពីនេះទៅទៀត ប្រការដែលពិតជាជួយប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលប្រកបដោយប្រសិទ្ធភាពនោះគឺប្រព័ន្ធសុខភាពសាធារណៈដ៏ល្អមួយដែលផ្តោតលើការការពារជាជាងការព្យាបាលដ៏ចំណាយប្រាក់ច្រើននោះ។

អត្ថបទជឿជាក់ថា វៀតណាមនឹងជំនះការលំបាកនាពេលបច្ចុប្បន្ននេះដោយសាររដ្ឋាភិបាលមានប្រសិទ្ធិភាព ប្រព័ន្ធសុខាភិបាល សាធារណៈល្អនិងសាមគ្គីភាពរបស់ប្រជាជន។ អ្វីដែលសំខាន់បំផុតនោះគឺវៀតណាមតែងតែប្រាថ្នាចង់អភិវឌ្ឍន៍សេដ្ឋកិច្ចហើយមិនចង់ធ្លាក់ចូលក្នុងអន្ទាក់ចំណូលមធ្យម។ ការរួចផុតពីជំងឺរាតត្បាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបានគឺជាគន្លឹះដើម្បីជួយប្រទេស វៀតណាមឱ្យសម្រេចបាននូវគោលដៅនោះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top