• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូទីក្រុងហាណូយអញ្ជើញចូលរួមពិព័រណ៍បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនៅប្រទេសអាល្លឺម៉ង់


 គណៈប្រតិភូទីក្រុងហាណូយអញ្ជើញចូលរួមពិព័រណ៍បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនៅប្រទេសអាល្លឺម៉ង់

 គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយលោក Nguyen Duc Chung រួមជាមួយថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន សហគ្រាសទីក្រុងហាណូយ បានអញ្ជើញចូលរួមពិព័រណ៍ "Automatica and Robotics" ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ ICM-Munich (ប្រទេស អាល្លឺម៉ង់) ចាប់ពីថ្ងៃទី១៩ ដល់២២ ខែមិថុនា។
 
ដោយមានសារផ្សព្វផ្សាយអំពីចក្ខុវិស័យថា "បើកទូលាយអនាគត" ពិព័រណ៌នេះ បានផ្តោតលើបច្ចេកវិទ្យា 4.0 ហើយ​ក៏បានទាក់ទាញការចូលរួមរបស់សហគ្រាស ជំនាញវិស័យបច្ចេកវិទ្យាខ្ពស់ និងស្វ័យប្រវត្តិកម្ម រាប់ពាន់​អង្គភាព​​មកពីបណ្តា​ ប្រទេសធំៗនៅលើពិភពលោ​ក និងមានភ្ញៀវមកទស្សនាជាង ​៤៥.០០០ នាក់ ក្នុងមួ​យថ្ងៃ​។ ក្នុង​​ឱកស​នេះ​លោក​ Nguyen Duc Chung ក៏អញ្ជើញបានធ្វើជាកសិណ​សាក្សីក្នុង ពិធីចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា (MOU) រវាងសហគ្រាស វៀ​តណាមនិងដៃគូអាល្លឺម៉ង់អំពីគំរោ​ងគ្រប​គ្រង់​ភក់​ដែល​មានតំ​លៃជាង​ ២០០ លាន​ដុល្លារ​អាមេរិក។ ទន្ទឹមនឹងនេះមាន ​MOU ចំនួន ១០ ស្តីពីគម្រោងបំព​ង់បង្ហូរ និង​គ្រប់​គ្រងទឹក​ ក៏ត្រូវ​បាន​ចុះហត្ថ​លេខាផង​ដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top