គណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលកម្មកូរ៉េខាងជើងមកបំពេញទស្សនកិច្ចនៅវៀតណាម
នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងជំនួបសន្ទនាជាមួយលោក Chue The Boc អនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលកម្មកូរ៉េខាងជើងដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានអោយដឹងថា៖
វៀតណាមបន្តពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។អគ្គលេខាបក្សបានអោយដឹងថា៖ វៀតណាមនឹងបន្តជំរុញអោយបានខ្លាំងក្លាក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី រក្សាគោលមាគា៍កិច្ចការបរទេសឯក រាជ្យម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុបែបភាវូបនីយកម្មនិង ពហុទិសភាវូបនីយកម្មទំនាក់ទំនង ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីជាមួយកូរ៉េខាងជើង។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានអះអាងនូវគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម គឺរក្សាសន្តិភាព ស្ថិរភាព និងគ្មានអាវុធនុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដើម្បីផលប្រយោជន៍របស់ប្រជាជនកូរ៉េខាងជើង របស់តំបន់ និងពិភពលោកទាំងមូល។ រីឯ លោក Chue The Boc មានគោលបំណងថា៖ថ្នាក់ដឹកនាំនិងប្រជាជនកូរ៉េខាងជើងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម