• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចមិនរៀបចំការសួរដេញដោលនៅសាលប្រជុំក្នុងសម័យប្រជុំលើកទី៩



នារសៀលថ្ងៃទី២៤ មេសា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិអំពីការរៀបចំសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី ១៤។ តាមគម្រោងសម័យប្រជុំលើកនេះនឹងប្រារព្ធឡើងនាថ្ងៃទី២០ ឧសភា ឆ្នាំ២០២០ ហើយអូសបន្លាយក្នុងរយៈពេល១៧ថ្ងៃកន្លះ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានសម្រេចមិនរៀបចំការសួរដេញដោល នៅសាលប្រជុំក្នុងសម័យប្រជុំលើកទី៩នេះឡើយ។         អគ្គលេខាធិការរដ្ឋសភា លោក Nguyen Hanh Phuc បានជម្រាបថាសម័យប្រជុំលើកទី៩នឹងត្រូវបានចែកជា ២ វគ្គគឺកិច្ចប្រជុំតាមអនឡាញនិង កិច្ចប្រជុំប្រមូលផ្ដុំគ្នា។

ក្នុងន័យនេះ ក្នុងវគ្គទី១ កិច្ចប្រជុំតាមអនឡាញនឹងផ្ដោតទៅលើខ្លឹមសារនានាដូចជា៖ ពិធីបើកសម័យប្រជុំ តំណាងរដ្ឋាភិបាលអានរបាយ ការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម ផ្ទៀងស្ដាប់របាយការណ៍បូកសរុបការផ្ដល់មតិយោបល់របស់អ្នកបោះឆ្នោតនិងប្រជាជន របាយការណ៍ស្ដីពីការ ដោះស្រាយមតិយោបល់របស់ប្រជាជន ជាដើម។

ក្នុងវគ្គទី២ រដ្ឋសភានឹងរៀបចំកិច្ចប្រជុំប្រមូលផ្ដុំគ្នា ដើម្បីពិចារណានិង សម្រេចចលើបញ្ហាមួយចំនួនស្ដីពីសេដ្ឋកិច្ចសង្គម ថវិការដ្ឋ និងកម្មវិធីគោល ដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិភាគតិច។ ល៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top