សំដៅត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី១១ រដ្ឋសភាវៀតណាម នីតិកាលទី១៣ខាងមុខ ក្រុមសមាជិកសភានានា បានជួបប្រាស្រ័យ ជាមួយអ្នកបោះ ឆ្នោតទូទាំងប្រទេសដោយជូនដំណឹងនូវរបៀបវារៈនៃកិច្ចប្រជុំនេះនិងផ្ទាងស្តាប់មតិ សំណើររបស់អ្នកបោះឆ្នោតនៅតំបន់នីមួយៗ។ នៅក្នុងបណ្តាជំនួបតំណាង ក្រុមសមាជិកសភា បានជូនដំណឹងនូវខ្លឹមសារ នៃកិច្ចប្រជុំលើកទី១១។តាមនោះ ក្នុងកិច្ចប្រជុំលើកនេះ រដ្ឋសភានិងពិនិត្យអនុម័តពង្រាងច្បាប់ចំនួន៧ ព្រមទាំង ផ្តល់មតិលើបញ្ហាសំខាន់ៗមួយចំនួន។
ក្រុមសមាជិកសភាជួបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត Ha Giang
អ្នកបោះឆ្នោតខេត្ត Ha Giang មានបំណងថា រដ្ឋសភាបន្តផ្តោតការយកចិត្ត ទុកដាក់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បណ្តាញគមនាគមនៅជនបទ តំបន់ព្រៃភ្នំ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្រួញ គម្លាតរវាងជនបទនិងទីក្រុង។
ក្នុងការជួបប្រាស្រ័យជាមួយក្រុមសមាជិកសភាមណ្ឌល Quang Tri អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ការដឹកនាំ របស់រដ្ឋសភាតាមរយៈកិច្ចប្រជុំនានា ព្រម ទាំងមានបំណងថា ការបោះឆ្នោតរដ្ឋសភា ក្រុមប្រឹក្សាប្រជាជននាពេលខាងមុខ នឹងជ្រើសរើសបានអ្នកមានទេពកោសល្យ ស៊ីលធម៌ សម្រាប់ជួយប្រទេសជាតិនិងប្រជាជនអភិវឌ្ឍន៍ទៅមុខ។
នៅខេត្ត Hau Giang អ្នកបោះឆ្នោតបានដាក់សំណើរទៅរដ្ឋសភាស្តីពីការ កសាងយុទ្ធសាស្រ្ត និងពិភាក្សាលើដំណោះសា្រយទប់ទល់ ជាមួយនឹងបម្រែ បម្រួលអាកាសធាតុ ជាពិសេសស្ថានភាពជ្រៀបព្រៃរាំងស្ងួតដែលកំពុងប្រព្រឹត្ត ទៅនៅវាលសណ្តរទន្លេ Cuu Long និយាយរួមនិងខេត្ត Hau Giang និយាយ ដោយឡែកផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម