ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បដិសេធពង្រាងសេចក្តីសម្រេចចិត្តរបស់បារាំងនិងរុស្ស៊ីស្តីពីស៊ីរី (VNA)
នាថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំការបោះឆ្នោតចំពោះពង្រាងសេចក្តីសម្រេចចិត្តស្តីពីសង្គ្រាមនៅស៊ីរីដែលបារាំងនិងរុស្ស៊ីបានរៀបចំ។ ពង្រាងសេចក្តីសម្រេចចិត្តរបស់បារាំងបានស្នើឲ្យបញ្ចប់រាល់ការវាយប្រហារតាមផ្លូវអាកាសនិងបណ្ដាជើងហោះហើរយោធាលើដែនអាកាសនៅទីក្រុង Aleppo របស់ស៊ីរី ភ្លាមមួយរំពេច ព្រមទាំងអំពាវនាវឲ្យឈប់បាញ់និងបង្ក លក្ខណៈសំរាប់ការដឹកជញ្ជូនទំនិញមនុស្សធម៌ទៅកាន់តំបន់ទាំងអស់នៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ប៉ុន្តែរុស្ស៊ីបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន។ នេះគឺជាលើកទី ៥ រុស្ស៊ីបដិសេធសេចក្តីសម្រេចចិត្តរបស់អ.ស.ប. ស្តីពីបញ្ហានៅស៊ីរី។ ការវេតូទាំង ៤ មុននោះរបស់រុស្ស៊ីសុទ្ធតែទទួលបានការគាំទ្រពីចិន ប៉ុន្តែ លើកនេះ ចិន បានបោះអនុបវាទ។ មុននោះ រស្ស៊ីបានប្រកាសមិនយល់ព្រមនឹងឯកសារពោលខាងលើ ដោយសារនៅមានមាត្រាមួយចំនួនដែលម៉ូស្គូមិនអាចគាំទ្របានឡើយ ដោយសារការផ្តល់ជំនួយមនុស្សធម៌ត្រូវបាននយោបាយភាវូបនីយម្មហើយ។ ក្នុងពេលនោះ នៅស៊ីរីបណ្ដាកំលាំងរដ្ឋាភិបាលដណ្តើមមកវិញការត្រួតពិនិត្យ តំបន់ដែនដីដែលកំលាំងជនបេះបោរបានទន្ទ្រានកាន់កាប់នៅខាងលិចប្រទេសនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម