• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានបានបើកវេទិកាតភ្ជាប់អាស៊ានលើកទី ១១

នាថ្ងៃទី ២៨ ខែសីហា ក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានដែលមានទីស្នាក់ការនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានរៀបចំវេទិកាតភ្ជាប់អាស៊ានលើកទី ១១។

វេទិការនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ


វេទិកានេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០១០ មក។ នៅក្នុងវេទិការនេះ អង្គប្រជុំបានចែករំលែកគ្នាស្តីពីវិធានការកាត់បន្ថយការរីករាលដាលនៃជំងឺ កូវីដ១៩ (Covid-19) និងការអភិវឌ្ឍន៍ផែនការស្តារឡើងវិញឆ្ពោះទៅរកអាស៊ានដែលមានការតភ្ជាប់គ្នាយ៉ា រលូន។

អង្គប្រជុំក៏បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អាស៊ានក្នុងការស្តារឡើងវិញនិយាយដោយឡែកនិងក្នុងតំបន់និយាយរួម នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩ ។ ក្នុងនោះផ្តោតសំខាន់លើការវិនិយោគយុទ្ធសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពនិងមានដំណោះស្រាយឆ្លាតវៃធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ វិនិយោគឲ្យបានត្រឹមត្រូវ ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល សំដៅរៀបចំកម្លាំងពលកម្មសម្រាប់ពេលអនាគតផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top