• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាលទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Astra Zeneca ចំនួន ១,២ លានដូសបន្ថែមទៀត

នេះគឺជាជើងវ៉ាក់សាំងទី ៩ ក្រោមកិច្ចសន្យាបញ្ជា ទិញវ៉ាក់សាំងចំនួន ៣០លានដូសរបស់ VNVC និង AstraZeneca ពីខែវិច្ឆិកាឆ្នាំ ២០២០។

វ៉ាក់សាំង Astra Zeneca ចំនួន ១,២ លានដូសត្រូវបានផ្ទេរពីឃ្លាំងផ្ទុកត្រជាក់របស់ VNVC ទៅកន្លែងផ្ទុកវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលនៅទីក្រុងហូជីមិញ ( ប្រភព៖ TTXVN)


នាព្រឹកថ្ងៃទី ២២ ខែសីហានៅទីក្រុងហូជីមិញ ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) បានប្រគល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Astra Zeneca ចំនួន ១,២ លានដូស ដល់ក្រសួងសុខាភិបាលវៀតណាម។ នេះគឺជាជើងវ៉ាក់សាំងទី ៩ ក្រោមកិច្ចសន្យាបញ្ជាទិញវ៉ាក់សាំងចំនួន ៣០លានដូសរបស់ VNVC និង AstraZeneca ពីខែវិច្ឆិកាឆ្នាំ ២០២០។

រហូតមកដល់ពេលនេះ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca សរុបចំនួនជិត ៧លានដូស ត្រូវបាន VNVC បញ្ចូនមកវៀតណាម។ វ៉ាក់សាំងជិត ៧ លានដូសត្រូវបាន VNVC បញ្ជូនដោយមិនគិតប្រាក់ចំណេញទៅក្រសួងសុខាភិបាល ដោយមានការសន្យាថា ប្រគល់ជូនយ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាពនិងធានាគុណភាពខ្ពស់បំផុត។ VNVC ក៏ប្តេជ្ញាគាំទ្រនិងទូទាត់រាល់ការចំណាយដែលកើតឡើងក្នុងដំណើរការទិញ ទទួលនិងប្រគល់វ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca។

នាពេលខាងមុខនេះ VNVC ប្តេជ្ញាបន្តការផ្ទេរមិនរកប្រាក់ចំណេញទៅឱ្យក្រសួងសុខាភិបាលនូវវ៉ាក់សាំងដែលនៅសល់ទាំងអស់នៅក្នុងកិច្ចសន្យាទិញវ៉ាក់សាំង AstraZaneca ចំនួន ៣០ លានដូស យោងតាមកាលវិភាគផ្គត់ផ្គង់ពីក្រុមហ៊ុនផលិត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top