• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងជើងបានផ្សាយជាសាធារណៈអំពីការចុះពិនិត្យមើលនៅមូលដ្ឋានសេដ្ឋកិច្ចរបស់នា​យករដ្ឋមន្ត្រី​កូរ៉េខាងជើង​ លោក Kim Jea-ryong​


 នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Jea-ryong 
 

 ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៩ បានផ្សាយព័ត៌មានថា នាយក​រដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Jea-ryong  បានមកចុះពិនិត្យមើលស្ថានភាពសេដ្ឋកិច្ចនៅទីក្រុង Nampo​ និងទីក្រុង Suncheon ចំណុះខេត្ត Pyeongan ខាងត្បូង។

លោក Kim Jae-ryong ធ្លាប់ជាលេខាធិការខេត្ត Jagang និងត្រូវបានជ្រើសតាំង ជានាយក​រដ្ឋមន្ត្រី​កូរ៉េខាង​ជើង​នៅ​ឯកិច្ច​ប្រជុំលើកទីមួយនៃកិច្ចប្រជុំប្រជាជនកំពូល (រដ្ឋសភា)នីតិកាលទី១៤ ដែលប្រារព្ធឡើងនាថ្ងៃទី ១១ ខែមេសាកន្លង​ទៅ។ បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រី លោក Kim Jae-ryong បានបង្ហាញ​ខ្លួននៅ​ក្នុង​ព្រឹត្ដិ​ការណ៍​មួយចំនួន ដែលមាន​ការចូលរួម​របស់មន្រ្តី​ជាន់​ខ្ពស់​ដទៃទៀត​ដូច​ជា​ពិធី​ជូន​ដំណើរ​និង​ទទួល​ថ្នាក់​ដឹកនាំ​កូរ៉េខាងជើងលោក ​Kim Jong-Un ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅ​ប្រទេស​រុស្ស៊ី និងកិច្ចប្រជុំ​នៃគណៈ​កម្មាធិការ​យោធាកណ្តាលនៅទីក្រុងព្យុងយ៉ាងជាដើ​ម។ ប៉ុន្តែនេះគឺជាលើក​ដំបូងដែល​លោក​ Kim Jae-ryong ផ្សាយ​ជាសាធារណៈអំពីសកម្មភាព​ផ្ទាល់ខ្លួន​ របស់លោក Kim Jae-ryong ​នេះដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top