• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខបន្តជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា

នាថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla (រូបថត៖ VOV)


តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបឥណ្ឌា Om Birla និងប្រធានព្រឹទ្ធសភាឥណ្ឌាលោក Venkaiah Naidu ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ខែធ្នូ ឆ្នាំ ២០២១។

នាថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពសម្របសម្រួលឱ្យបានល្អ ដើម្បីរៀបចំសកម្មភាពជាក់ស្តែងនិងប្រកបដោយអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២២ ដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករបស់ប្រជាជនទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខនៅតែបន្តជាសសរស្តម្ភដ៏សំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបង្ហាញពីការជឿទុកចិត្តខ្ពស់រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល វិទ្យាសាស្ត្រ និងបច្ចេក វិទ្យា ការអភិវឌ្ឍប្រកបដោយចីរភាព សេដ្ឋកិច្ចបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់ក្នុងការបើកជើងហោះហើរត្រង់ឡើងវិញក្នុងពេលឆាប់ៗនេះ និងទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរវិធានការពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន ធនធានធម្មជាតិ និងបរិស្ថាន យុត្តិធម៌ និងហិរញ្ញវត្ថុ។

ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរបានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយគាំទ្រការជំរុញកិច្ចសន្ទនា និងការកសាងទំនុកចិត្ត  ការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងស្នើភាគីទាំងពីរពង្រឹងសកម្មភាពសហប្រតិបត្តិការរដ្ឋសភាក្នុងក្របខ័ណ្ឌទ្វេភាគីនិងនៅវេទិកាពហុភាគី។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញប្រធានសភាជាន់ទាបលោក Om Birla មកបំពេញទស្សនកិច្ចនៅវៀតណាមតាមពេលវេលាដ៏សមស្រប ហើយលោក Om Birla បានទទួលយកសេចក្តីអញ្ជើញនេះដោយរីករាយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top