• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM 1)

ទទួលរៀបចំ APEC ជាលើកទី២ ប្រទេសម៉ាឡេស៊ីបានជ្រើសរើស ប្រធានបទនៃកិច្ចប្រជុំឆ្នាំ ២០២០ គឺ “ឆ្លៀតប្រើប្រាស់ជាអតិបរមានូវសក្ដា នុពលរបស់មនុស្សឆ្ពោះទៅរកអនាគត់ប្រកបដោយវិបុលភាពរួម”។
 

បណ្ដាតំណាងចូលរួមកិច្ចប្រជុំ SOM APEC (រូបថត៖ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម)


នៅក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM 1) និងកិច្ចប្រជុំ ពាក់ព័ន្ធនានា បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២កុម្ភៈ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពរបស់ប្រធាន SOM APEC ២០២០ លោក Hairil Yahri Yaacob។ កិច្ចប្រជុំនេះមានការចូលរួមរបស់ សមាជិក APEC ទាំង ២១ ប្រទេស ក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC (ABAC) ក្រុមប្រឹក្សាសហប្រតិបតិ្តការសេដ្ឋកិច្ចប៉ាស៊ីហ្វិក (PECC) គណៈលេខាធិការអាស៊ាននិងគណៈលេខាធិការ APEC អន្តរជាតិ។

ទទួលរៀបចំ APEC ជាលើកទី២ ប្រទេសម៉ាឡេស៊ីបានជ្រើសរើស ប្រធានបទនៃកិច្ចប្រជុំឆ្នាំ ២០២០ គឺ “ឆ្លៀតប្រើប្រាស់ជាអតិបរមានូវសក្ដានុពលរបស់មនុស្សឆ្ពោះទៅរកអនាគត់ប្រកបដោយវិបុលភាពរួម”។ នៅកិច្ចប្រជុំ SOM ១ ម៉ាឡេស៊ីបានកសាងរបៀបវារៈដោយ​ឈរ​លើ​អាទិភាព ទាំង៣នៃឆ្នាំ APEC ២០២០ ដែលក្នុងនោះផ្ដោតសំខាន់ទៅលើបញ្ហាសំខាន់ៗដូចជា ការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ បូកសរុបការសម្រេចគោលដៅ Bogo កសាងចក្ខុវិស័យ APEC ក្រោយឆ្នាំ២០២០ និងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម (MRT) និង ទេសចរណ៍ (TMM) ក្នុងខែមេសាឆ្នាំ២០២០ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top