• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី៧៥ទិវាបង្កើតអង្គការសហប្រជាជាតិ

លោក Guterres បានអំពាវនាវសារជាថ្មីម្ដងទៀតឲ្យពិភពលោក “បង្ហាញចំណងសាមគ្គីភាពដើម្បីជំនះពុះពារលើស្ថានភាពបន្ទាន់ នា បច្ចុប្បន្ន នាំវិបុលភាពឲ្យវិលប្រឡប់មកវិញ ព្រមទាំងប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃធម្មនុញ្ញអ.ស.បផងដែរ។

នាថ្ងៃទី២១ កញ្ញា កិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី៧៥ទិវាបង្កើតអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមរបស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកមហាសន្និបាតអ.ស.បទាំង១៩៣។ ប្រមុខដឹកនាំប្រទេសសមាជិកទាំងអស់ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ជំនួសឲ្យការចូលរួមដោយផ្ទាល់នៅទីស្នាក់ការអ.ស.បវិញ។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters មុនពេលប្រារព្ធកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ទិវាបង្កើតអ.ស.បនេះ អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានប្រកាសថា ការកើតមាននៃវីរុស SARS-CoV-2 បានបង្កើតឡើងបញ្ហាប្រឈមខាងភូមិសាស្ត្រនយោបាយនិងការគំរាមកំហែងសន្តិសុខថ្មីបន្ថែមទៀត។ លោក Guterres បានអំពាវនាវសារជាថ្មីម្ដងទៀតឲ្យពិភពលោក “បង្ហាញនូវចំណងសាមគ្គីភាពដើម្បីជំនះពុះពារលើស្ថានភាពបន្ទាន់នាបច្ចុប្បន្ន នាំវិបុលភាពឲ្យវិលប្រឡប់មកវិញ ព្រមទាំងប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃធម្មនុញ្ញអ.ស.បផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top