• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19


ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញដឹកនាំកិច្ចប្រជុំ
 

នៅក្នុងកិច្ចប្រជុំអនឡាញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២០ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បានឲ្យដឹងថា បាន​ត្រៀម​ជាស្រេច នូវឧបករណ៍និងសំភារៈបរិក្ខាវេជ្ជសាស្ត្រ ដើម្បីឆ្លើយតបនឹងសេណារីយូថា ទូទាំង​ប្រទេស​នឹង​មាន​អ្នក​ឆ្លងជំងឺ COVID-19 ពី ៣.០០០ នាក់ ឡើងទៅ សូម្បីតែ ១០.០០០ ករណីផងដែរ។
 
យោងតាម​តំណាងក្រសួងការពារជាតិ បានអោយដឹងថា ក្នុងរយៈពេលកន្លងមកមានអ្នកដំណើរជាង ៦៦.០០០ នាក់ឆ្លងដែនតាមផ្លូវអាកាស  ត្រូវបានដាក់អោយនៅដាច់ដោយឡែក។ បច្ចុប្បន្ននេះ នៅសល់តែ ១៤.០០០ នាក់ប៉ុណ្ណោះហើយនៅសប្តាហ៍ក្រោយនឹងអស់រយៈពេលនៅដាច់ដោយឡែក។ រីឯយោង​តាម​ក្រសួង​សុខាភិបាល​បានឱ្យដឹង ថា ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ករណីជំងឺ COVID-19 បានថយចុះយ៉ាងគំហុក ខណៈដែល​ចំនួនអ្នកជំងឺដែលបានព្យាបាលជាសះស្បើយមានការកើនឡើងផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top