នៅទីក្រុង Buenos ប្រទេសអាហ្សង់ទីន នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានប្រកាសអំពីការបើកកិច្ចប្រជុំកំពូល G20 ជាផ្លូវការ ដោយមានវត្តមានរបស់ប្រមុខនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញរបស់ពិភព លោកក៏ដូចជាអង្គការអន្តរជាតិនិងតំបន់ជាច្រើនផងដែរ។
កិច្ចប្រជុំកំពូល G20 បានបើកនៅប្រទេសអាហ្សង់ទីន
ដោយប្រធានបទ “បង្កើតភាពស្រុះចិត្តគំនិតដើម្បីការអភិវឌ្ឍប្រកបដោយយុត្តិធម៌និងនិរន្តរភាព” ប្រទេសម្ចាស់ផ្ទះអាហ្សង់ទីនសង្ឃឹមថា នេះគឺជាឱកាសសម្រាប់ប្រទេសជាសមាជិកជួបពិភាក្សានិងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាក្តៅគគុកនៃពិភពលោកសំដៅឆ្ពោះទៅការអភិវឌ្ឍប្រកបដោយតុល្យភាពនិងចីរភាព។
ក្នុងរយៈពេលពីរថ្ងៃនៃសន្និសីទ ថ្នាក់ដឹកនាំក្រុមប្រទេស G20 បានផ្តោតលើបញ្ហាជាច្រើន ដូចជាពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ ថ្នាក់ដឹកនាំ G20 សង្ឃឹមថា នឹងទទួលបានការស្រុះចិត្តគំនិតក្នុងបញ្ហាទាំងអស់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម