• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការស្ដារសកម្មភាពអាកាសចរណ៍និងទេសចរណ៍ឡើងវិញត្រូវធានាបទបញ្ញត្តិស្ដីពីការ បង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត

អ្នកដំណើរនៅព្រលានយន្តហោះអន្តរជាតិ Noi Bai។ (រូបថត៖ VNA)
 

នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរ ទេសវៀតណាម ឆ្លើយសំណួរស្ដីពីការដែល តៃវ៉ាន់ (ចិន) កំពុងពិចារណាសម្រប សម្រួលជាមួយប្រទេសមួយចំនួនទៀត ជំរុញគំរូ “ពពុះទេសចរណ៍” ហើយដាក់បញ្ចូល វៀតណាមក្នុងបញ្ជីឈ្មោះនេះ ដោយសារតែការអនុវត្តយ៉ាងល្អប្រពៃនូវការងារបង្ការ ទប់ស្កាត់ជម្ងឺ Covid-19 នោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា សមត្ថកិច្ចវៀតណាមកំពុងពិភាក្សាជាមួយដៃគូនានា អំពីនីតិ វិធីបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញ។

លោកស្រី Le Thi Thu Hang បានបន្ថែមទៀតថា សំដៅអនុវត្តន៍គោលដៅដើរ ទន្ទឹមគ្នាទាំង២ តាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល សមត្ថកិច្ចពាក់ព័ន្ធ នានារបស់វៀតណាម បាននិងកំពុងពិភាក្សាជាមួយដៃគូមួយចំនួនដែលមានសន្ទស្សន៍ សុវត្ថិភាពខ្ពស់ អំពីការបើកឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មរវាងវៀតណាមនិង ដៃគូទាំងនេះ។

ពាក់ព័ន្ធដល់បញ្ហា លិខិតឆ្លងដែនវ៉ាក់សាំង អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្រសួងការបរទេសវៀតណាមកំពុង សហការជាមួយស្ថាប័នពាក់ព័ន្ធនានានៅទាំងក្នុងនិងក្រៅប្រទេស ដើម្បីស្រាវជ្រាវ ស្វែងយល់អំពីវិធានការនេះ ហើយនឹងលើកសំណើរកែសម្រួលបទបញ្ញត្តិអន្តោ ប្រវេសន៍ឲ្យបានសមស្របនឹងស្ថានភាព។ ការបើកច្រកទ្វារ ស្ដារការធ្វើដំណើរ របស់ប្រជាជនឡើងវិញ និងជំរុញការអភិវឌ្ឍទេសចរណ៍ ត្រូវធានាបទបញ្ញត្តិស្ដីពីការ បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតជាក់ជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top