• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការដែលវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ G7 បើកចេញឱកាសកសាងទំនាក់ទំនងខាងសេដ្ឋកិច្ចជាមួយកាណាដា

ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅកាណាដានិងចូលរួមកិច្ចប្រជុំកំពូលក្រុម G7 បើកទូលាយនៅរដ្ឋ Quebec នោះ ទំព័រវេបសាយរបស់មូលនិធិអាស៊ី ប៉ាស៊ីហ្វិកកាណាដា (AFP Canada) នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ បានបង្ហោះអត្ថបទសរសេររបស់ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ដោយចំណងជើងថា “ការដែលវៀតណាមចូលរួមកិច្ចប្រជុំកំពូល G7 បើកចេញឱកាសកសាងទំនាក់ទំ​នង​ខាងសេដ្ឋកិច្ចនិងខាងយុទ្ធភូមិសាស្ត្រជាមួយកាណាដា”។



នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូល G7 បើកទូលាយ (រូបថត៖ TTXVN)

អត្ថបទនេះបានលើកឡើងយ៉ាងច្បាស់ថា ការដែលនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយនោះគឺមានអត្ថន័យដ៏សំខាន់ណាស់ខណៈដែលប្រទេសទាំងពីរកំពុងរំលឹកខួបលើក​ទី​ ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត។ វៀតណាមនិងកាណាដាបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ ប្រការនេះបានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការបង្កើនទំនាក់ទំនងសហប្រតិបតិ្តការនិងចំណងមិត្តភាពទ្វេភាគី។

អត្ថបទនេះបានបញ្ជាក់ថា ការដែលវៀតណាមនិងកាណាដាសុទ្ធតែជាសមាជិកក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នោះ នឹងនាំមកនូវឱកាសជាច្រើន​សំរាប់ភាគីទាំងពីរក្នុងការផ្លាស់ប្ដូរទំនិញទៅវិញទៅមក ក៏ដូចជាជួយឧបត្ថម្ភគ្នាក្នុងការជ្រៀតចូលទីផ្សារតំបន់និងអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងប៉ាណាម៉ា ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និង​ភស្តុភារកម្មកំពង់ផែ

វៀតណាម និងប៉ាណាម៉ា ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និង​ភស្តុភារកម្មកំពង់ផែ

នា​រសៀលថ្ងៃទី៦ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ថ្ងៃទី៥-៨ ខែតុលា) របស់ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា លោក José Raúl Mulino តប​តាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម មេដឹកនាំទាំងពីរ​រូប​បានជួបពិភាក្សាគ្នា។

Top