• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការចាប់អារម្ភណ៍របស់សមាជិកសមាជិការសភាអន្តរជាតិស្តីពីសន្និសីទ APPF លើកទី ២៦


 ការចាប់អារម្ភណ៍របស់សមាជិកសមាជិការសភាអន្តរជាតិស្តីពីសន្និសីទ APPF លើកទី ២៦

សន្និសីទប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-​ប៉ាស៊ីហ្វិកលើកទី ២៦​ (សន្និសីទ APPF លើកទី​ ​២៦) បានបិទ​បញ្ចប់​ប្រកប​ដោយ​ជោគជ័យនាល្ងាច​ថ្ងៃទី ២០ មករា នៅទីក្រុ​ង ហាណូយ​។ សមាជិក​សមាជិការ​សភាបណ្ដា​ប្រទេស​ជា​សមាជិក​  APPF បានវាយតំលៃខ្ពស់ ​ចំពោះលទ្ធ​ផល​ដែលទទួល​បាន​ក្រោយ​រយៈពេល​ ៣ ថ្ងៃធ្វើការ ប្រធាន​គណៈ​កម្មាធិ​ការ​កិច្ច​ការបរទេស​ នៃព្រឹទ្ធសភារុស្ស៊ី លោក Konstantin Kosachev បានអះអា​ងថា៖ APPF លើក​ទី​​២៦ ជាឱកាស​ដើម្បីសមាជិក​សមាជិការសភាចែករំលែកបណ្ដាការ​យកចិត្តទុកដាក់រួ​ម ប្រមូលផ្តុំ​ទៅលើ​របៀប​វារៈពោរ​ពេញទៅដោយ​ចរិត​លក្ខណៈសាមគ្គីភាព​។

«យើងទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ​បណ្ដាសម័យប្រជុំក៏ដូចជាសេចក្តីថ្លែងការណ៍​ ចុងក្រោយ​គឺជាបណ្ដា​សមិទ្ធិផល​ដ៏អស្ចារ្យរបស់​សមាជិកសមាជិការ​សភាទាំង​អស់​។ ប្រការ នេះទទួល​បានគឺអាស្រ័យ​ដោយកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នានិង​ការត្រៀមរៀបចំដ៏ល្អប្រ ​សើរក៏ដូច​ជាការយក​ចិត្តទុក​ដាក់ពិសេស​នៃប្រទេស​ម្ចាស់​ផ្ទះវៀត​ណាម​។ ប្រការនេះបាន បង្ហាញ​នូវចំណងសាមគ្គីភា​ព​ រវាង​សភានានាក្នុងតំប​ន់។»
 
អញ្ជើញ​ចូលរួមសន្និសីទ APPF លើកទី២៦ ក្នុងឋានៈ​ជាភ្ញៀវក្រៅតំបន់អាស៊ី-ប៉ា​ស៊ីហ្វិក​ អនុប្រធានសភាម៉ារ៉ុក លោក​ Mohammed Ouzzine បានវាយតំ​លៃខ្ពស់ ចំពោះ តួនាទីរបស់ APPF ក្នុងការ​ដោះស្រាយ​បញ្ហាក្តៅគ​គុក​ក្នុង​តំបន់​។ ជោគជ័យនៃ APPF​ លើកទី ២៦ ជាភស្តុតាងសំ​រាប់កិច្ចសហប្រតិបត្តិ​ការរវាង​ប្រទេស​ជាសមាជិក APPF ​ទាំងឡាយនិងការងាររៀប​ចំដ៏​អស្ចារ្យ របស់វៀតណាមផង​ដែរ។
 
«នេះគឺជាព្រឹត្តិការណ៍ដែលបន្តជោគជ័យនៃ​ APEC ២០១៧។ ខ្ញុំយល់ច្បាស់លា​ស់នូវ​ទស្សនៈ​វិស័យរបស់ APPF ដែលបាននាំមកប្រទេសនានាខិតមក​ជិតដល់ជាមួយគ្នា។ ​ការចូលរួមរបស់ម៉ារ៉ុក​បាន​សរឲ្យឃើញថា៖ ម៉ារ៉ុកមាន​ទស្សនៈ​វិស័យស្រដៀងគ្នាជាមួយការ​ ផ្តើមគំនិតនិងតំលៃរប​ស់តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ក្នុងការខំ​ប្រឹង​ប្រែង​រក្សាសន្តិភាព​ស្ថិរភាពលើ​ ពិភពលោក។ យើងខ្ញុំមានគោលបំណងចែ​ករំលែកតំលៃដែល A​PPF មានបាន ហើយ បង្ហាញ​ជាដៃគូ ​ដើម្បីសន្តិភាពឆ្នៃប្រឌិតនិងអភិ​វឌ្ឍន៍និរន្ត​រភាព។»
 
សមាជិកសមាជិការសភាទាំងអស់ក៏បាន​សម្តែង​ជំនឿជាក់ ទៅលើលទ្ធផលដែលទទួល បាននៅ APPF លើកទី ២៦ ដែ​លនឹងជាការរួមវិភាគទានដ៏សែន​សំខាន់ ក្នុងការអភិវឌ្ឍន៍ក្នុ​ង​តំបន់៕  

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top