• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈពិសេស “ផ្កាយឯករាជ្យ” ប្រព្រឹត្តទៅនៅទីក្រុងហាណូយ

កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “ផ្កាយឯករាជ្យ” បានប្រព្រឹត្តទៅនា យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅ​រោង​ល្ខោនហាណូយ។ អញ្ជើញចូលរួមកម្មវិធីនេះមាន វត្តមានរបស់លោក Hoang Trung Hai លេខាគណៈ កម្មាធិការបក្សទីក្រុង ហាណូយ និងលោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម។

ឈុតសម្ដែងសិល្បៈមួយក្នុងកម្មវិធី (រូបថត៖ TTXVN)

តាមរយៈឈុតសម្ដែងសិល្បៈដ៏វិសេសវិសាល កម្មវិធីនេះបានឆ្លុះបញ្ចាំងអំពី ប្រទេសវៀតណាមមួយដែលពោរពេញទៅដោយសេចក្ដីប្រាថ្នាអំពីសុខសន្តិភាព ឯករាជ្យ ដើម្បីកសាងមាតុប្រទេស។

នៅកម្មវិធីនេះ បណ្ដាទស្សនិកជន ក្នុងនោះមានមិត្តវ័យក្មេងជាច្រើនបានជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្ត្រមួយចំនួន ដែលជួយគេយល់ដឹងនិងមានមោទនភាពបន្ថែមអំពីតំលៃប្រវត្តិសាស្ត្រដ៏មហិមារនៃបដិវត្តន៍​ ខែសីហា។ ប្អូន  Nguyen Trung Duc មកពីមហាវិទ្យាល័យជាតិហាណូយបានចែករំលែកថា៖

“ក្នុងបរិបទដែលប្រទេសជាតិកំពុងផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា ដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍នោះ ជាងពេលណាៗ ទាំងអស់ ជំនាន់វ័យក្មេងចាំបាច់ត្រូវប្រែក្លាយចំណេះដឹងរបស់ខ្លួនទៅជាសកម្មភាពជាក់ស្ដែង។ នៅចំពោះមុខបដិវត្តន៍ឧស្សាហកម្ម៤.០ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យុវវ័យវៀតណាមនឹងរួមដៃគ្នា កសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top