• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាជ្រើសរើសយកវ៉ាក់សាំង AstraZeneca ដើម្បីចាក់បង្ការជំងឺរាតត្បាតកូវីដ ១៩

សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេចហ៊ុនសែន)
 

សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងទទួលការចាក់វ៉ាក់សាំង AstraZeneca COVID-19 នៅថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២១ ។

នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចហ៊ុនសែន បានឲ្យដឹងថា វ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនី កា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី ២ ខែមិនា ឆ្នាំ ២០២១។

នេះគឺជាចំនួនវ៉ាក់សាំង បង្ការកូវីដ ១៩ ដើមដំបូង ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) សម្រាប់កម្ពុជា។ តាមផែនការ COVAX នឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រមាណ  ៦,៤ លានដូស ស្នើនឹង ២០% នៃចំនួនប្រជាជន (៣,២ លាននាក់) ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

Top