• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាចាប់ផ្តើមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងទូទាំងប្រទេស


កម្ពុជាចាប់ផ្តើមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងទូទាំងប្រទេស

នាព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ អ្នកបោះឆ្នោតកម្ពុជាបានទៅបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់។ បណ្ដាអ្នកបោះឆ្នោតបានសម្តែងគោលបំណងថា៖ បណ្ដាគណៈបក្សដែលគេជឿជាក់នឹងនាំមកនូការផ្លាស់ប្តូរពីមូលដ្ឋាន បំរើ​ស្អថែមទៀតជីវភាពរស់នៅរបស់ប្រជាជន។ នាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) សម្តេច តេជោ ហ៊ុន សែន រួមជាមួលោកជំទាវ បានអញ្ជើញទៅបោះឆ្នោតនៅទីរួមស្រុកតាខ្មៅ ខេត្ត កណ្ដាល។ ប្រធានគណៈ បក្សសង្គ្រោះជាតិ (CNRP) លោក គឹម សុខា បានទៅបោះឆ្នោតនៅខណ្ឌមានជ័យ រាជធានី ភ្នំ ពេញ។ អ្នកបោះឆ្នោតចំនួន ៧ លាន ៨ សែននាក់ចូល រួមការបោះឆ្នោតលើកនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) នឹងប្រកាសលទ្ធផលបំដូងនាចុងថ្ងៃទី ៤ មិថុនា ឬ នាថ្ងៃទី ៥ មិថុនា។ សាធារណៈមតិចាត់ទុកថា៖ គណៈបក្ស CPP នឹងនាំមុខក្នុងការបោះឆ្នោតលើកនេះ៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម


វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top