• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៨០ ឆ្នាំនៃបដិវត្តខែសីហា៖ វ៉េណេស៊ុយអេឡាចាត់ទុកវៀតណាមជាគំរូនៃភាពក្លាហានមោះមុត

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ រដ្ឋាភិបាលវេណេស៊ុយអេឡាបានផ្ញើលិខិតអបអរ សាទរជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា។
កម្មវិធីសិល្បៈពិសេស “មោទនភាពជាជនជាតិវៀតណាម” ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (១៩៤៥ - ២០២៥) នាយប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ។ រូបថត៖ Ha Phuong/VOV

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងការបរទេសវេណេស៊ុយអេឡា រដ្ឋាភិបាលវេណេស៊ុយអេឡាបានសង្កត់ធ្ងន់ថា ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ គឺជា “សញ្ញាសម្គាល់ប្រវត្តិសាស្ត្រមួយនៃឆន្ទៈ និងការប្តេជ្ញាចិត្ត” របស់ប្រជាជាតិវៀត ណាម ដែលបង្ហាញឲ្យពិភពលោកឃើញនូវស្មារតីដ៏ក្លាហានមោះមុត និងការប្តេជ្ញាចិត្ត ដែកថែបដើម្បីធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន”។

រដ្ឋាភិបាលវេណេស៊ុយអេឡាបានអះអាងថា វៀតណាម និងវ៉េណេស៊ុយអេឡា តែងតែចែករំលែកទស្សនៈស្រដៀងគ្នា នៅវេទិកាអន្តរជាតិ ហើយគាំទ្រពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។ ជាពិសេស វេណេស៊ុយអេឡា ជានិច្ច កាលបង្ហាញការគាំទ្រចំពោះវៀតណាមក្នុងបញ្ហាអន្តរជាតិផងដែរ។

ក្នុងនាមជាសមាជិកនៃអង្គការ និងវេទិការអន្តរជាតិជាច្រើន វេណេហ្ស៊ុយអេឡា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសនៅអាមេរិកឡាទីន ខណៈដែលវៀតណាមជាស្ពានសំខាន់រវាងវេណេស៊ុយអេឡានិងតំបន់ អាស៊ីនិយាយរួម និងបណ្ដាប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និយាយដោយឡែក។ រដ្ឋាភិបាលវេណេស៊ុយអេឡា មានបំណងចង់បន្តពង្រឹង ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនព្រះមហាក្សត្រប៊ូតាន

ប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនព្រះមហាក្សត្រប៊ូតាន

កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (ហាណូយ) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុង ពិធីលៀងសាយភោជន៍យ៉ាងឱឡារិកជូនចំពោះព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ប៊ូតានដែល កំពុងយាងមកបំពេញព្រះរាជទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម (ថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែសីហា)។

Top