• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម-កម្ពុជា៖ កម្ពុជាប្រើប្រាស់និមិត្តសញ្ញាអបអរសាទរ ដើម្បីផ្សព្វផ្សាយអភិវឌ្ឍន៍ទេសចរណ៍

ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា ប្រទេសទាំងពីរបានឯកភាពរួមគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍ក្នុងឱកាសរំលឹកខួបលើកទី ៥៥ ទំនាក់ទំនងការទូតកម្ពុជា -វៀតណាម។
  ភ្ញៀវទេសចរទៅទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា (រូបថត៖ AFP/VNA)  

នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រសួងទេសចរណ៍កម្ពុជាបានចេញសេចក្តីជូនដំណឹងលេខ ២៦៨ ដោយអនុញ្ញាតឱ្យសហគ្រាសទេសចរណ៍នៃប្រទេសនេះប្រើប្រាស់ និមិត្តសញ្ញាអបអរសាទរខួបទី ៥៥ ទំនាក់ទំនងការទូតកម្ពុជា -វៀតណាម ដើម្បីអភិវឌ្ឍន៍ និងផ្សព្វផ្សាយវិស័យទេសចរណ៍។ ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា ប្រទេសទាំងពីរបានឯកភាពរួមគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍ក្នុងឱកាសរំលឹកខួបលើកទី ៥៥ ទំនាក់ទំនងការទូតកម្ពុជា -វៀតណាម។ ក្រសួងទេសចរណ៍កម្ពុជា និងអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឯកភាពគ្នាអំពីនិមិត្តសញ្ញា ដែលបានរចនាក្នុងព្រឹត្តិការណ៍នេះ។ ក្រសួងទេសចរណ៍កម្ពុជាបានស្នើឱ្យសម្ព័ន្ធសមាគមទេសចរណ៍ពាក់ព័ន្ធក្នុងប្រទេស ប្រព័ន្ធផ្សព្វផ្សាយទាំងជាតិ អន្តរជាតិ និងសាធារណជនប្រើប្រាស់ និងផ្សព្វផ្សាយ និមិត្តសញ្ញាអបអរសាទរខួបលើកទី ៥៥ ទំនាក់ទំណងការទូត កម្ពុជា -វៀតណាមនៅក្នុងព្រឹត្តិការណ៍ និងកិច្ចប្រជុំក្នុងប្រទេស អន្តរជាតិ ក៏ដូចជាក្នុងផ្ទាំងរូបភាព លើបដាជាដើម សំដៅផ្សព្វផ្សាយនិមិត្តសញ្ញានេះដល់ដៃគូនានា និងភ្ញៀវទេសចរអន្តរជាតិឲ្យកាន់តែទូលំទូលាយផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top