• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី៖ ពីមិត្តភាពទៅជាមិត្តភក្តិ និងដៃគូយុទ្ធសាស្រ្ត

ឆ្លងកាត់ពាក់កណ្តាលសតវត្សនៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងវៀត ណាម និងអូស្ត្រាលីសម្រេចបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ក្នុងសិក្ខា សាលាអន្តរជាតិ “៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី៖ ក្រឡេកមើលឡើងវិញ និងឆ្ពោះទៅមុខ” ដែលរៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ចំណុះបណ្ឌិត្យសភា វិទ្យាសាស្ត្រសង្គមវៀតណាម សហការជាមួយស្ថានទូតអូស្ត្រាលីកាលពីថ្ងៃទី ២៤ ខែតុលា នៅទីក្រុងហាណូយ រាល់បទអន្តរាគមន៍បានអះអាងថា ប្រទេសទាំងពីរកំពុង បន្តរួមគ្នាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ បំពេញតម្រូវការនៃប្រទេស នីមួយៗ ក៏ដូចជាការសម្របខ្លួនទៅនឹងស្ថានភាពថ្មីនៅក្នុងតំបន់ និងពិភពលោកផង ដែរ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski។ (រូបថត៖ baoquocte.vn)

ជាង ៥០ ឆ្នាំមុន នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៣ វៀតណាម និងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងឆ្នាំ ២០០៩ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ហើយត្រឹមតែរយៈពេល ៩ ឆ្នាំក្រោយប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៨ ទំនាក់ទំនងនេះត្រូវបានភាគីទាំងពីរឯកភាពលើកកំពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ ចាប់តាំងពីពេលនោះមក វៀតណាម និងអូស្ត្រាលី សុទ្ធតែទទួលស្គាល់នូវសារៈសំខាន់នៃប្រទេសនីមួយៗក្នុងគោលនយោបាយកិច្ចការបរទេស សន្តិសុខ និងសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក។

ដំណើរ ៥០ ឆ្នាំគួរឲ្យចាប់អារម្មណ៍

រាល់បទអន្តរាគមន៍នៅសិក្ខាសាលាបានសង្កត់ធ្ងន់ថា ដំណើរជាងកន្លះសតវត្សនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអូស្ត្រាលីបានបញ្ជាក់ថា ទំនាក់ទំនងវៀតណាម - អូស្ត្រាលី គឺជាសក្ខីភាពនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងទំនាក់ទំនងអន្តរជាតិក្រោយសង្គ្រាមត្រជាក់ (១៩៤៧-១៩៩១) រហូតមកដល់បច្ចុប្បន្ន នៅពេលដែលប្រទេសនានាជុំវិញពិភពលោកបានផ្លាស់ប្តូរការផ្តោតសំខាន់ពីការប្រឈមមុខដាក់គ្នាទៅជាកិច្ចសន្ទនា ហើយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានអះអាងថា៖

មិនធ្លាប់មានពេលវេលាណាមួយក្នុងប្រវត្តិសាស្ត្រ ដែលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានភាពរឹងមាំ និងរីកចម្រើនយ៉ាងល្អប្រសើរដូចសព្វថ្ងៃនេះ។ ទំនាក់ទំនងទ្វេភាគីត្រូវបានកសាងឡើងដោយឈរលើទំនុកចិត្តដ៏រឹងមាំ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពក្នុងវិស័យជាច្រើន។ នោះគឺជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការអប់រំ ពាណិជ្ជកម្ម ឬការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ នេះជាទំនាក់ទំនងដ៏សំខាន់រវាងប្រជាជននៃប្រទេសទាំងពីរ

ប្រទេសទាំងពីរមានតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រគោលនយោបាយកិច្ចការបរទេសរបស់គ្នាទៅវិញទៅមក។ ទាក់ទងនឹងភូមិសាស្ត្រនយោបាយ អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វៀតណាម ព្រោះវៀតណាមមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍ ជាកន្លែងប្រសព្វគ្នានៃឥទ្ធិពល ហើយកាន់តែទាក់ទាញការយកចិត្តទុកដាក់ពីប្រទេសធំៗលើពិភពលោក។  ទន្ទឹមនឹងនោះ វិស័យសេដ្ឋកិច្ចបានឃើញពីជំហានលោតផ្លោះទៅមុខជាមួយនឹងតួរលេខកំណើនពាណិជ្ជកម្មគួរឱ្យចាប់អារម្មណ៍។ លោកសាស្ត្រាចារ្យរង បណ្ឌិត Ta Minh Tuan អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានសង្កត់ធ្ងន់ថា៖

ក្នុងរយៈពេលត្រឹមតែជាង ២០ ឆ្នាំប៉ុណ្ណោះ ចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងពី ៦០ លានដុល្លារអាមេរិកដល់ជាង ១៥,៧ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទី ១០ របស់អូស្ត្រាលី ហើយអូស្ត្រាលីជាដៃគូពាណិជ្ជកម្មធំទី ៧ របស់វៀតណាម។ អូស្ត្រាលីក៏ជាដៃគូផ្តល់ជំនួយអភិវឌ្ឍន៍ឈានមុខគេ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅផងដែរ

លក្ខណៈពិសេសមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺអូស្ត្រាលីមានចំនួនប្រជាជនដើមកំណើតវៀតណាមច្រើនជាងគេលើពិភពលោក។ សហគមន៍ជនវៀតណាមនៅអូស្ត្រាលីមានប្រហែល ៣៥ម៉ឺននាក់ (ជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសហគមន៍ជនជាតិបរទេសនៅអូស្ត្រាលី)។ ក្រៅពីនោះ មាននិស្សិតនិងអ្នកស្រាវជ្រាវវៀតណាមប្រមាណ ៣១.០០០ នាក់កំពុងសិក្សានៅអូស្ត្រាលី។ នេះគឺជាស្ពានដ៏សំខាន់មួយ មិនត្រឹមតែផ្នែកវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងការចងសម្ព័ន្ធសេដ្ឋកិច្ចរវាងសហគ្រាសនៃប្រទេសទាំងពីរទៀតផង

ពង្រីកភាពស៊ីជម្រៅនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

ចាប់តាំងពីវៀតណាម និងអូស្ត្រាលីបានលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៨ មក អូស្ត្រាលីជានិច្ចកាលវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោក។ ក្នុងបរិបទដែលសកលភាវូបនីយកម្ម និងការតភ្ជាប់តំបន់ បន្តជានិន្នាការចម្បងនៃស្ថានភាពអន្តរជាតិនោះ គឺទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម - អូស្ត្រាលីកំពុងផ្លាស់ប្តូរជាបណ្តើរៗដើម្បីក្លាយជាទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការដើម្បីរួមគ្នាអភិវឌ្ឍន៍។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Huy Hoang នាយកបណ្ឌិត្យសភាសិក្សាអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា៖

គំរូមួយក្នុងចំណោមគំរូនៃទំនាក់ទំនងអន្តរជាតិនាបច្ចុប្បន្នគឺទំនាក់ទំនងវៀតណាម - អូស្ត្រាលី ពីភាពជាដៃគូទៅជាដៃគូយុទ្ធសាស្ត្រ ហើយកំពុងមានសក្ដានុពលជាច្រើនដើម្បីលើកកំពស់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ វៀតណាមសង្ឃឹមថា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនឹងក្លាយទៅជាមូលដ្ឋានគ្រឹះ មិនត្រឹមតែជំរុញសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ វៀតណាម និងអូស្ត្រាលី រួមចំណែកក្នុងការបង្កើតសណ្ដាប់ធ្នាប់តំបន់ថ្មីនាពេលខាងមុខ

ក្នុងរយៈពេលកន្លះសតវត្សកន្លងមក ទំនាក់ទំនងវៀតណាម-អូស្ត្រាលីសម្រេចបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ នេះជាមូលដ្ឋានគ្រឹះដើម្បីប្រទេសទាំងពីរកសាងទំនាក់ទំនងទ្វេភាគីទៅជាគំរូនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឈ្នះ-ឈ្នះក្នុងដំណាក់កាលបន្ទាប់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top